• Sheffield Utd បន្តក្តីសង្ឃឹមលេងនៅពានកំពូលទ្វីបអឺរ៉ុបក្រោយផ្តួល Tottenham
    បាល់ទាត់ | បាល់ទាត់អន្តរជាតិ 1 month ago 7 Views

    ក្រុម Sheffield United បានទទួលជ័យជម្នះលើកដំបូងរបស់ពួកគេចាប់តាំងពីក្របខ័ណ្ឌ Premier League ចាប់ផ្តើមឡើងវិញ ក្រោយពន្យាយពេលដែលសារតែមេរោគកូវីត-១៩កាលពីខែមិនា២០២០ កន្លងទៅ។ក្រុម​ម្ចាស់​ផ្ទះ​បានបង្ហាញ​ទម្រង់លេងគួ​រចាប់អារម្មណ៏ខណៈក្រុមភ្ញៀវ Spur មានបញ្ហាខ្សែការពារយ៉ាងផុយស្រួយធ្វើ​អោយSheffield រកឃើញជ័យជំនះ៣ទល់និង១កាល​ពីយប់ថ្ងៃ​ព្រហស្បត្ត៏ម្សិលមិញនេះ។

    Sheffield United vs Tottenham LIVE: Result, final score and ...

    លទ្ធផលសប្តាហ៏ទី៣២នេះបានរក្សាក្តីសង្ឃឹមរបស់ក្លឹបរហស្សនាមដាវធំដើម្បីសម្លឹងឃើញឪកាសបានជាប់កៅអី លេងនៅពានកំពូលទ្វីបអឺរ៉ុបនៅរដូវកាលក្រោយ។ ៣គ្រាប់របស់Sheffield United រកបានដោយ កីឡាករ ​Sander Bergeនៅនាទីទី៣១  ប៉ុន្តែខ្សែប្រយុទ្ធឆ្នើម Harry Kane មានឪកាសវាយបកតាមយក​ស្មើវិញតែត្រូវ​បាន​ច្រានចោលដោយ VAR ដោយសារតែបាល់បានប៉ះដៃ Luca  ការលេងបាល់ដោយ Lucas Moura មុន។  ក្រុមម្ចាស់ផ្ទះនៅតែមានឪកាសនាំមុខបន្តទៀតបន្ទាប់ពីកីឡាករ Mousset និង Mcburnie រកបាន​ម្នាក់​១​គ្រាប់​បន្ថែមទៀត ក៏ប៉ុន្តែKane នៅទីបំផុតអាចរកឃើញគ្រាប់បាល់បញ្ចូលទីបានមុនបញ្ចប់​ការប្រកួត​តង់​ទី​២ក្រោយ​ការ​បញ្ជូនពីស្លាបឆ្វេង របស់ Son  Heung Min។

    Tottenham loses 3-1 at Sheffield United in Premier League ...

    Sheffield បច្ចុប្បន្នមាន៥ ពិន្ទុតាមពីក្រោយ Man. Utd ដែលឈរនៅលេខ ៥ និង Wolvesនៅលេខរៀងទី ៦ ខណៈTottenham មិនដែលស្ថិតនៅចំណាត់ថ្នាក់ក្រៅពីក្រុមកំពូលទាំង ៦ ចាប់តាំងពីឆ្នាំ ២០០៩ កំពុងឈរនៅ​លេខរៀងទី៩ ដោយដេញតាម Wolves ចំនួន ៧ ពិន្ទុ។

  • Loading...
  • Recent Posts