• លោក Jose Morinho ថាលោកនឹងមិនយក Giovani Lo Celso ទៅដូរជាមួយ Bruno Fernandes របស់ Man Utd ទេ
    បាល់ទាត់ | បាល់ទាត់អន្តរជាតិ 1 month ago 14 Views

    អ្នក​ចាត់​ការ​ក្លឹប​ Tottenham Hotspur លោក​ Jose Morinho បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​មិន​សុខ​ចិត្ត​ប្ដូរ​ខ្សែ​បម្រើ​ Giovani Lo Celso ទៅ​យក​ Bruno Fernandes ទេ។

    Jose Mourinho happy Spurs missed out on signing Man U's Bruno ...

    លោក​ Morinho បាន​និយាយថា​៖” ខ្ញុំ​អត់​ដឹង​ពី​រឿង​ពាក្យ​ចចាមអារ៉ាម​ថា​ចរចា​​រក​ទិញ​ Bruno កាល​ពី​រដូវកាល​មុនអី​ហ្នឹង​ទេ​។”

    អ្នក​ចាត់​ការ​រូប​នេះ​បាន​បន្ត​ថា​៖” នៅ​ក្នុង​រដូវ​កាល​នេះ​យើង​ទិញ​បាន​ Celso ពី​ក្លឹប​ Real Betis ហ្នឹង​។ តែ​ប្រសិន​បើ​រឿង​ហ្នឹង​ពិត​មែន​ខ្ញុំ​អាច​និយាយ​បាន​ថា​ ខ្ញុំ​នឹង​មិន​ប្ដូរ​ Celso ជា​មួយ​នរណា​ទាំង​អស់​ សូម្បី​តែ​ Bruno ក៏​មិន​ប្ដូរ​ជា​មួយ​ដែរ​។

    Tottenham boss Jose Mourinho says he 'wouldn't swap' Giovani Lo ...

    ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​និយាយ​ថា​ ក្លឹប​ Tottenham Hotspur បាន​​ពិភាក្សា​ជា​មួយ​ Sporting CP ក្នុង​ការ​ចរចា​​ទិញ​ Bruno Fernandes កាល​ពី​រដូវ​កាល​មុន ប៉ុន្តែចុងក្រោយបែរជាបានកីឡាករ Celso  ទៅវិញ៕

     

    Credit: Sabay

  • Loading...
  • Recent Posts