• Barcelona និង Juventus ប្រកាសពីការដោះដូរកីឡាកររវាង Arthur និង Pjanic
    បាល់ទាត់អន្តរជាតិ 2 weeks ago happybird

    ខ្សែបម្រើ Arthur Melo របស់ក្លិប Barcelona នឹងចូលរួមជាមួយនឹងក្លិប Juventus នៅពេលបញ្ចប់រដូវកាលនាពេលបច្ចុប្បន្ននេះ ខណៈដែលខ្សែបម្រើ Miralem Pjanic នឹងត្រូវផ្ទេរទៅកាន់ក្លិប Barcelona វិញ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបទាំង២ កាលពីថ្ងៃចន្ទ។

    Barcelona បានបញ្ជាក់ថា បានចំណាយប្រាក់ចំនួន៦០លានអឺរ៉ូ (ស្មើនឹង៦៧,៤លានដុល្លារអាមេរិក) បូករួមទាំងប្រាក់ឧបត្ថម្កបន្ថែមចំនួន៥លានអឺរ៉ូទៀត ដើម្បីនាំយកខ្សែបម្រើឆ្នើមអន្តរជាតិបូស្នី Pjanic ក្រោយពីបានប្រកាសនៅមុនពេលនេះបន្តិចថា ក្លិប Juventus នឹងផ្តល់ប្រាក់ចំនួន៧២លានអឺរ៉ូ បូករួមទាំងប្រាក់ឧត្ថម្ភផ្សេងៗចំនួន១០លានអឺរ៉ូទៀត ដើម្បីនាំយក Arthur។

    កិច្ចព្រមព្រៀងគ្នាទាំង២ បានដំណើរការដាច់ដោយឡែកពីគ្នា ដែលអនុញ្ញាតឲ្យក្លិបទាំង២ បន្ថែមតួលេខលើប្រាក់ចំណេញរបស់ខ្លួន នៅមុនពេលឈានដល់ចុងឆ្នាំសារពើពន្ធ នៅថ្ងៃទី៣០ ខែមិថុនា។

    លក្ខខណ្ឌរំលាយកិច្ចសន្យារយៈពេល៤ឆ្នាំរបស់ Pjanic មានចំនួន៤០០លានអឺរ៉ូ ស្របពេលដែលក្លិប Juventus បានបញ្ជាក់ថា កិច្ចសន្យារបស់ Arthur នឹងមានរយៈពេល៥ឆ្នាំ ពោលគឺនឹងបន្តរហូតដល់ខែមិថុនា ឆ្នាំ២០២៥។

    Arthur និង Pjanic នៅតែស្ថិតក្នុងក្លិបបច្ចុប្បន្នរបស់ខ្លួនរហូតដល់បញ្ចូលរដូវកាលនាពេលបច្ចុប្បន្ន ក្នុងនោះរាប់បញ្ចូលទាំងការបញ្ចប់ការប្រកួតក្នុងក្របខ័ណ្ឌ Champions League នៅខែសីហា ផងដែរ៕

    អត្ថបទ៖ Pheng
    ប្រភពព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts