• Paolo Maldini បេ្តជ្ញារក្សាទុកអ្នកចាំទីឆ្នើមរូបនេះ អោយបន្តលេងនៅក្លឹប ជាច្រើនឆ្នំាទៀត
    បាល់ទាត់អន្តរជាតិ 2 weeks ago happybird

    លោក Paolo Maldini នាយកបច្ចេកទេសក្លឹប AC Milan បានសម្តែងការកោតសរសើរ ពីសមត្ថភាពកីឡាករអ្នកចាំទី Gianluigi Donnarumma មុនពេលពួកគេការទទួលជ័យជម្នះនៅក្របខ័ណ្ឌ Serie A ក្នុងលទ្ធផល២ទល់និង០ កាលពីថ្ងៃអាទិត្យទៅលើក្រុមភ្ញៀវ Roma នាទឹកដី San Siro ។

    វីរបុរសនិងជាអតីតខ្សែការពារក្រុមជម្រើសជាតិអ៊ីតាលី AC Milan បានបញ្ជាក់ថាក្លឹបត្រូវតែធ្វើយ៉ាងណារក្សាទុក Donnarumma អោយបន្តលេងជាមួយក្លឹបជាច្រើនឆ្នាំទៀត ក្រោយរូបគេបានចូលបណ្តុះបណ្តាលជាមួយយុវជនថ្នាលក្លឹបចាប់តាំងពីរូបគេមានវ័យ ១៦ ឆ្នាំពោលគឺនៅក្នុងឆ្នាំ ២០១៥។

    ក្លឹប AC.Milan កំពុងតែត្រៀមបន្តបើកកិច្ចពិភាក្សាដើម្បីផ្តល់កិច្ចសន្យាថ្មីដល់រូបគេ ស្របពេលក្លឹបយក្សធំៗមានដូចជា៖ Real Madrid, Paris Saint-Germain និង Chelsea កំពុងចាប់អារម្មណ៏ត្រៀមដេញថ្លៃដើម្បីចុះហត្ថលេខា កីឡាករដែលមានកិច្ចសន្យាផុតកុងត្រាជាមួយក្លឹបនៅឆ្នាំ ២០២១ រូបនេះមករួមក្រុមផងដែរនោះ៕

    អត្ថបទ៖ Polin
    ប្រភព៖ sportskeeda

  • Loading...
  • Recent Posts