• Phil Neville “ប្រសិនបើ Man Utd អាចនាំយកខ្សែការពារល្អម្នាក់ទៀតគឺពួកគេអាចប្រជែងពានរង្វាន់បានហើយ”
    បាល់ទាត់អន្តរជាតិ 2 weeks ago happybird

    វីរៈបុរសរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Phil Neville បានប្រាប់លោក Ole Gunnar Solskjear ថាអោយនាំយកខ្សែការពារល្អម្នាក់ទៀត ដូចទៅនឹង Virgil Van Dijk របស់ Liverpool អញ្ចឹងគឺមានឱកាសក្នុងការដណ្តើមពានហើយ។

    ខ្សែការពារ Harry Maguire បានជួយអោយ Manchester United ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ក្រោយពីបានផ្តួលក្រុម Norwich City ក្នុងម៉ោងបន្ថែមកាលពីថ្ងៃសៅរ៍។

    ប៉ុន្តែអតីតខ្សែការពាររបស់ក្លឹបបិសាចក្រហមលោក Neville បាននិយាយថា លោក Ole Gunnar Solskjear គួរតែនាំយកខ្សែការពារម្នាក់ទៀត ដើម្បីមានឱកាសប្រជែងពានរង្វាន់ជាមួយនឹង Liverpool នៅរដូវកាលក្រោយ។

    Neville បានប្រាប់ Premier League Productions ថា “Maguire គឺខ្លាំងហើយ​ ប៉ុន្តែ Man Utd ត្រូវការខ្សែការពារដែលខ្លាំងជាងនេះម្នាក់ទៀត ទើបពួកគេអាចប្រជែងពានរង្វាន់បាន”

    បច្ចុប្បន្ន Manchester United កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេង៦ដោយតាមពីក្រោយ Chelsea ៥ពិន្ទុ ក្នុងការដណ្តើមយក TOP 4 ដើម្បីបានកៅអីលេង Champion League នៅរដូវកាលក្រោយ៕

  • Loading...
  • Recent Posts