• Solskjaer៖ «Man.Utd បច្ចុប្បន្នមិនដូចពីមុនឡើយ ហើយក៏ពិបាកឈ្នះពានដែរ»
    បាល់ទាត់អន្តរជាតិ 2 weeks ago happybird

    ក្រុមបិសាចក្រហម Man Utd បច្ចុប្បន្នស្ថិតក្នុងស្ថានភាពមួយដែលលំបាកបំផុត ក្នុងការឈ្នះពានរង្វាន់ផ្សេងៗ យោងតាមការអះអាងរបស់លោក Ole Gunnar Solskjaer ។ ក្នុងរជ្ជកាលរយៈពេល២៦ឆ្នាំ ក្លឹបមានកំនត់ត្រាឈ្នះពានចំនួន ៣៨ ក្នុងនោះរាប់បញ្ចូលពានលីកកំពូលអង់គ្លេស Premier League ចំនួន ១៣ សម័យក្រោមការដឹកនាំរបស់កំពូលគ្រូបង្វឹកលោក Sir Alex Ferguson ។

    អ្នកចាត់ការទូទៅសញ្ជាតិន័រវេបានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងតែងតែមានអ្នកប្រគួតប្រជែងមិនថា Arsenal, Chelsea, Liverpool ។ ប៉ុន្តែភាគច្រើនបំផុតគ្រាន់តែជាផ្នែកមួយនៃការប្រកួតប្រជែងរបស់យើងប៉ុណ្ណោះ។ ការបញ្ចប់ក្នុងចំណាត់ថ្នាក់ទីបី មិនមែនជារឿងធម្មតា។ បច្ចុប្បន្នមានយ៉ាងហោចណាស់ ៤រឺ ៥ក្រុម ដែលអាចឈ្នះពានលីកកំពូលនិងពាន២ផ្សេងទៀតនៅក្នុងស្រុក។ ខ្ញុំមានអារម្មណ៏ឈឺចាប់នៅពេលដែលឃើញក្លឹបផ្សេងលើកពាន»

    ទោះយ៉ាងណា Man.Utd ទើបតែឈ្នះពាន ៣ ប៉ុណ្ណោះក្នុងរយៈពេល ៧ រដូវចុងក្រោយចាប់តាំងពី អ្នកចាត់ការទូទៅសញ្ជាតិស្កុតឡេនដ៏បច្ចុប្បន្នមានវ័យ ៧៨ឆ្នាំបានចូលនិវត្តន៍កាលពីឆ្នាំ ២០១៣។ ក្លឹបបានឈ្នះពាន FA Cup នៅឆ្នាំ ២០១៥-១៦, Europa League ក្នុងឆ្នាំ ២០១៦-១៧ និង EFL Cup ឆ្នាំ ២០១៧ប៉ូណ្ណោះ ។

    យ៉ាងណាមិញ Liverpool បានក្លាយជាម្ចាស់ជើងឯកអង់គ្លេសជាលើកដំបូងរយៈពេល ៣០ ឆ្នាំ ក្រោយ Manchester City ចាញ់តោខៀវ Chelsea កាលពីថ្ងៃព្រហស្បតិ៍។
    Man.United មានបំណងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ដែលត្រូវជួប Norwich នៅ ទឹកដី Carrow Road នៅថ្ងៃសៅរ៍៕

    អត្ថបទ៖ Polin

  • Loading...
  • Recent Posts