• កីឡាករជម្រើសជាតិ បាល់ទាត់យុវជនកម្ពុជា ទៀត គឹមហេង ជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ និងនារីវ័យក្មេងម្នាក់ បានស្លាប់
    ជីវិត&សង្គម 2 weeks ago happybird

    (ភ្នំពេញ)៖ នារីវ័យក្មេងម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងបុរសម្នាក់ទៀត ដែលគេស្គាល់ថាជាកីឡាករជម្រើសជាតិបាល់ទាត់យុវជនកម្ពុជា ឈ្មោះ ទៀត គឹមហេង និងជាកីឡាករបាល់ទាត់របស់ក្លិបវិសាខា បានរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូពេញទំហឹង។

    ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២៖៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២០ នៅចំណុចផ្លូវ១៤៣កែង៣១០ សង្កាត់ បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    បើតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារ ឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត មិនស្គាល់ម៉ាកបើកក្នុងល្បឿនលឿន បានមកដល់កន្លែងកើតហេតុ ក៏ជ្រុលបុកពេញទំហឹងជាមួយម៉ូតូមួយគ្រឿង ដែលជិះដោយជនរងគ្រោះទាំង២នាក់ បណ្តាលឲ្យនារីវ័យក្មេងស្លាប់ភ្លាមៗនៅកន្លែង និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ។ ចំណែកឯរថយន្តបង្ក បានបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

    ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចុះមករវាស់វែងយកម៉ូតូទៅរក្សាទុក និងធ្វើការស្វែងរករថយន្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

  • Loading...
  • Recent Posts