• ស្ងាត់ៗ! Dortmund ផ្ទេរយកខ្សែការពារឆ្នើមម្នាក់ពី PSG ដោយគ្មានតម្លៃខ្លួន
    បាល់ទាត់អន្តរជាតិ 2 weeks ago happybird

    Borussia Dortmund បានបញ្ជាក់ជាផ្លូវការណ៏ពីការចុះហត្ថលេខាផ្ទេរយកខ្សែការពារស្តាំ Thomas Meunier ពីក្លឹបជើងឯក Ligue1 Paris Saint-Germain ក្នុងការផ្ទេរដោយឥតគិតថ្លៃ(Free Transfer)។

    កីឡាករអន្តរជាតិ ប៊ែលហ្សិកវ័យរូបនេះក៏មានទំនាក់ទំនងផ្លាស់ទៅលេងនៅលីកកំពូល Premier League ក្នុងរយៈពេល ១២ ខែ កន្លងចុងក្រោយនេះខណៈក្រុម Arsenal, Man. United និង Tottenham ធ្លាប់ជាគោលដៅដែលរូបគេអាចផ្លាស់ទៅរួមក្រុម។

    ទោះយ៉ាងណាក្លឹបនៅ Bundesliga ដែលបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ២ Dortmund បានឈ្នះការប្រជែងនាំយកកីឡាករវ័យ ២៨ ឆ្នាំរូបនេះជាមួយការចុះកុងត្រារយៈពេល ៤ ឆ្នាំដែលធ្វើអោយរូបគេបន្តលេងអោយក្លឹបថ្មីដល់ឆ្នាំ២០២៤ ។

    Meunier និងមានឪកាស ចូលរួមលេងជាមួយមិត្តរួមក្រុមជម្រើសជាតិ ប៊ែលហ្សិកដទៃទៀតមានដូចជា៖ Axel Witsel និងThorgan Hazard ដែលជាប្អូនប្រុស Eden Hazard នៅទឹកដី Signal Iduna Park ផងដែរ ៕

    អត្ថបទ៖ Polin

  • Loading...
  • Recent Posts