• Real Madrid បិទផ្លូវផ្ទេរ James Rodriguez ទៅក្លឹបគូប្រជែងធំមួយ
    បាល់ទាត់អន្តរជាតិ 2 weeks ago happybird

    James Rodriguez បានបង្ហាញពីចេតនាចង់ផ្លាស់ទៅចូលរួមជាមួយក្លឹបគូប្រជែងរួមទីក្រុង Atletico Madrid ប៉ុន្តែត្រូវបានក្រុមអធិរាជស Real Madrid ដែលជាអាណាព្យាបាលបិទច្រកចេញ យោងតាមការអះអាងរបស់ឪពុកចុងកីឡាករវ័យ២៨ឆ្នាំរូបនេះ បានប្រាប់អោយដឹង។

    ក្នុងនាមឆ្នើមរបស់ក្រុមជម្រើសជាតិកូឡុំប៊ី ប៉ុន្តែកីឡាករពាក់អាវលេខ ១០ របស់ម្ចាស់ជើងឯក ChampioLeague ១៣សម័យ មិនត្រូវបានគ្រូបង្វឹក Zinedine Zidane ដាក់អោយរូបគេចូលលេងទៀងទាត់នៅរដូវកាលនេះទេ ក្រោយបញ្ចប់ការខ្ចីជើងរហូតទៅដល់ពីររដូវកាលនៅ Bayern Munich។

    James ឈានដល់វ័យ ២៩ ឆ្នាំនៅខែកក្កដានេះ បានបង្ហាញខ្លួនតែតែ ១៤ ដងប៉ុណ្ណោះគ្រប់ការ ប្រកួតទាំងអស់សម្រាប់ក្លឹប នៅរដូវកាលនេះដោយស៊ុតបញ្ចូលទីបាន ១ គ្រាប់និងAssistបាន ២ដង ។

    អតីតកីឡាករក្លឹប Monaco បង្ហាញខ្លួននៅ La Liga បានតែមួយដងគត់គិតចាប់តាំងតុលាពោលគឺនៅពេល Real Madrid ជួប Real Sociedad កាលពីថ្ងៃ២២ មិថុនា កន្លងទៅដែលក្នុងនោះ រូបគេបានចាប់ផ្តើមលេងស្លាបស្តាំមុនពេលត្រូវបានប្តូរចេញក្រោយសល់ ១២ នាទីបញ្ចប់ការប្រកួត៕

    អត្ថបទ៖ Polin

  • Loading...
  • Recent Posts