• ក្រុម​បាល់​បោះ នឹង​មិនអាច​រកឃើញ​​លទ្ធផល​ល្អ បើសិន​ធ្វើ​រឿងមួយនេះ មិនបាន
    កីឡាផ្សេងៗ 3 weeks ago Cbs

    លោក ស៊ាន បូរ៉ាត ដែល​ទើប​ត្រូវបាន​បោះឆ្នោត​គាំ​ទ្រ ឲ្យ​បន្ត​ធ្វើជា​ប្រធាន​​សហព័ន្ធ​កីឡា​បាល់​បោះ​កម្ពុជា ក្នុងអាណត្តិទី​៨ ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៣​នោះ ​បានជំរុញ​ឲ្យ​​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិថ្មី​សរុប​១៥នាក់ រួម​ទាំង​ទី​ប្រឹក្សា​ជាជន​បរទេស​​៣​នាក់ និង​​អគ្គលេខា​ធិការ​ជាជន​បរទេស និងអគ្គ​លេខាធិការ​រង ជា​ជនខ្មែរ ត្រូវ​រួមគ្នា​បំពេញ​ការងារឲ្យកាន់តែ​មាន​ប្រសិទ្ធ​ភាព ដើម្បី​ធ្វើ​ឲ្យ បាល់​បោះ មាន​ការ​រីក​ចម្រើន នឹង​អាច​ឈាន​ទៅ​ទទួល​បាន​ជោគ​ជ័យ នៅ​ស៊ីហ្គេម ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ។

    ជាមួយ​គ្នា​នេះ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ស៊ាន បូរ៉ាត បាន​មើល​ឃើញ​ថា សហព័ន្ធ​បាល់​បោះ​កម្ពុជា នឹង​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ បើ​សិនជា គណៈកម្មាធិការ​ប្រតិបត្តិ និងអ្នកពាក់​ព័ន្ធ មិន​អាចសម្រួច​ក្រុមជម្រើសជាតិ​បុរស និងនារី ឲ្យមាន​គុណ​ភាព​ខ្ពស់​ទេ​នោះ។

    នៅត្រង់​ចំណុចនេះ លោក ស៊ាន បូរ៉ាត បាន​​បញ្ជាក់ នៅ​ក្នុង​មហាសន្និបាត កាល​ពី​ថ្ងៃ​អង្គារ​ថា៖​«​បើសិនជា​យើង​មិនអាច​​សម្រួច​​ក្រុម​ជម្រើសជាតិ ឲ្យមាន​គុណ​ភាព​ខ្ពស់ទេ គឺ​សហព័ន្ធ​នេះ មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ ហេតុនេះគណៈកម្មាធិការ​របស់​យើង ចាំ​បាច់​ត្រូវ​អនុវត្ត​សកម្ម​ភាពការងារ​បន្ត ក្នុងអាណត្តិ​ទី​៨​នេះ គឺទាម​ទារជាចាំបាច់ឲ្យមាន​ការ​ប្តេជ្ញា​ចិត្តទាំង​អស់​គ្នា ដោយ​ត្រូវ​ធ្វើ​បន្ត​ឲ្យបាន​ខ្លាំង ទើប​យើងអាច​ឈានទៅ​រកការ​ទទួល​បាន​ជោគ​ជ័យ ក្នុងការ​​ប្រកួត​ស៊ីហ្គេម នៅ​ឆ្នាំ​២០២៣»។

    គួរ​បញ្ជាក់​ថា ការ​សម្រួច​ក្រុមជម្រើសជាតិ​បុរស និងនារី ឲ្យមាន​គុណ​ភាព​ខ្ពស់ វាជា​យុទ្ធសាស្រ្ត​១ នៅ​ក្នុងចំណោម​យុទ្ធសាស្ត្រ​ទាំង​៥ ដែល​សហព័ន្ធកីឡ​បាល់​បោះ​កម្ពុជា បាន​ដាក់​ចេញ ដើម្បីអភិវឌ្ឍ​បាល់​បោះ​កម្ពុជាឲ្យមានតែ​មាន​ការ​រីក​ចម្រើន នៅ​ក្នុងអាណត្តិ​ទី​៨​ថ្មី​នេះ។

    ចំណែក​​យុទ្ធសាស្រ្ត​៤​ចំណុច​ទៀត គឺ​ទី១ ពង្រឹងក្លិបកីឡា ទាំង​គុណភាព និង​បរិមាណ ទី​២ ពង្រីក​សកម្ម​ភាព​ការ​ប្រកួតលីក ឲ្យកាន់​តែ​ប្រសើរ​ឡើង និងមាន​គុណ​ភា ទី​៣ ពង្រឹង​មន្រ្តី​ជំនាញ ទាំង​បរិមាណ និងគុណ​ភាព និង​ទី​៤ ពង្រឹង​ប្រព័ន្ធការ​ប្រកួត ៥​ទល់​៥ ព្រមទាំង ៣​ទល់​​៣ (បុរស-នារី) ឲ្យបាន​ខ្លាំង ហើយនៅ​ក្នុងនេះ ​លោក ស៊ាន បូរ៉ាត ថា យុទ្ធសាស្រ្ត​ទី​២ និងទី​៣ ក៏សំខាន់​ដូច​គ្នា។

    លោក​បាន​ថ្លែង​ថា៖​«​ការ​ពង្រីក​សកម្ម​ភាព​ការ​ប្រកួតលីក ឲ្យកាន់​តែ​ប្រសើរ​ឡើង និង​មាន​គុណ​ភាព វា​កាន់តែ​សំខាន់ អ៊ីចឹង​យើង​ត្រូវរួមគ្នា​រកចំណូល ដើម្បី​បង្កើន​កម្រិតនៃ​ការ​រៀបចំ​លីក​នេះ​ឲ្យបានច្រើន។ ជាមួយ​គ្នា​នេះ ​មន្រ្តី​ជំនាញ យើង​ត្រូវ​ពង្រឹង និង​ពង្រីក​ឲ្យ​បាន​ខ្លាំង តែ​ត្រូវ​បង្ហាញ​គុណ​ភាព​ឲ្យ​បាន​ខ្លាំង​ដែរ ព្រោះ​បើ​យើង​គ្រាន់​តែ​ពង្រីក ហើយ​យើងអត់​ពង្រឹងគុណ​ភាព គឺ​វា​អត់ទៅ​មុខ​រួច​ទេ ព្រោះ​សមត្ថ​ភាព​មន្រ្តី​​​បច្ចេកទេស ក្នុងការ​គ្រប់​គ្រង គឺ​ចាំ​បាច់ណាស់»៕

  • Loading...
  • Recent Posts