• ដាក់​ចេញ​ចំណុចយុទ្ធសាស្រ្ត ដើម្បី​ឆ្ពោះ​ទៅ​ប្រជែង​យក​មេដាយ នៅ​ស៊ីហ្គេម
    កីឡាផ្សេងៗ 3 weeks ago Cbs

    សហព័ន្ធ​កីឡា​បាល់​បោះ​កម្ពុជា ​ដែល​ទើប​បញ្ចូល​បន្ថែម​នូវ​​ថ្នាក់​ដឹកនាំ ទៅ​​ក្នុង​គណៈកម្មាធិការ​ប្រតិបត្តិ ព្រមទាំង​​តែង​តាំង​ទី​ប្រឹក្សា​ជាជន​បរទេស​ចំនួន​៣​នាក់ និងបាន​ជ្រើស​រើស​អគ្គលេខាធិការ​ជាជន​បរទេស១រូប មក​ជួយ​ធ្វើ​ការ​ងារ នៅ​ក្នុងអាណត្តិថ្មី​ទី​៨ ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៣​នោះ បាន​ដាក់​ចេញ​នៅ​យុទ្ធសាស្រ្ត​អាទិភាព​៥ចំណុច ដើម្បី​ជំរុញ​ឲ្យបាល់​បោះ អាច​មាន​លទ្ធភាព ឈាន​ទៅ​រកការ​ទទួល​បាន​ជោគ​ជ័យ គឺ​ការ​ប្រមាញ់​បានមេដាយ សម្រាប់ការ​ប្រកួតស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ។

    ចំពោះយុទ្ធសាស្រ្ត​ទាំង​៥​ចំណុច ដែល​សហព័ន្ធ​កីឡាបាល់​បោះ​កម្ពុជា បាន​ដាក់​ចេញ នៅ​ក្នុងអាណត្តិ​ទី៨នេះ គឺ​ទី១ ពង្រឹងក្លិបកីឡា ទាំង​គុណភាព និង​បរិមាណ ទី​២ ពង្រីក​សកម្ម​ភាព​ការ​ប្រកួតលីក ឲ្យកាន់​តែ​ប្រសើរ​ឡើង និងមាន​គុណ​ភា ទី​៣ ពង្រឹង​មន្រ្តី​ជំនាញ ទាំង​បរិមាណ និងគុណ​ភាព ទី​៤ ពង្រឹង​ប្រព័ន្ធការ​ប្រកួត ៥​ទល់​៥ ព្រមទាំង ៣​ទល់​​៣ (បុរស-នារី) ឲ្យបាន​ខ្លាំង ហើយទី​​៥ សម្រួច​ក្រុមជម្រើសជាតិ​បុរស និងនារី ឲ្យមាន​គុណ​ភាព​ខ្ពស់។

    លោក ស៊ាន បូរ៉ាត ដែល​ត្រូវ​បាន​អង្គ​មហាសន្និបាត បោះ​ឆ្នោត​ឲ្យ​បន្ត​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់​បោះ​កម្ពុជា ក្នុងអាណត្តិ​ថ្មីនេះ មានការ​ជឿជាក់ថា ការ​ដាក់​ចេញ​នៅ​យុទ្ធសាស្រ្ត​ទាំង​៥​នេះ នឹង​អាចជួយ​ឲ្យ​វិស័យបាល់​បោះ​កម្ពុជា មានការ​រីក​ចម្រើន ស្រប​ទៅ​តាម​ផែន​ការ​យុទ្ធសាស្រ្ត ក្នុងដំណើរ​ឆ្ពោះ​ទៅ​រកការ​ទទួល​បាន​លទ្ធផល​ល្អ នៅ​ស៊ីហ្គេម ២០២៣។

    រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា លោក ស៊ាន បូរ៉ា ​បាន​បញ្ជាក់ នៅ​ក្នុងមហាសន្និបាត​ កាលពី​ថ្ងៃ​អង្គារ​នោះ​​ថា៖​«ក្នុង​នាមសហព័ន្ធ​កីឡា​បាល់​បោះ​កម្ពុជា​ និង​ក្នុង​នាម​​ខ្លួនខ្ញុំ​ផ្ទាល់ ខ្ញុំ​មានជំនឿ​យ៉ាង​មុតមាំ​ថា សកម្ម​ភាព​​កីឡាបាល់​បោះ ក្នុងអាណត្តិ​ទី​៨នេះ នឹង​បោះ​ជំហាន​ទៅ​មុខដ៏​រលូន និង​ល្អ​ប្រសើរ ហើយនឹងឈានឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ ក្នុងការ​​ប្រកួត​ស៊ីហ្គេម នៅ​ឆ្នាំ​២០២៣ ជាក់ជា​មិនខាន»៕

  • Loading...
  • Recent Posts