(ញូវយ៉ក)៖ លោក Donald Trump ប្រធានាធិបតីអាមេរិកបានធ្វើការស្បថស្បែរឈប់ទស្សនាព្រឹត្តិការណ៍កីឡាជាតិ រួមទាំងបាល់ទាត់ផងដែរ ក្រោយពេលសហព័ន្ធលុបចោលបម្រាមលុតជង្គង់ ពេលគោរពភ្លេងជាតិកាលពីសប្តាហ៍មុនរួចមក ក្នុងន័យគាំទ្រដល់ចលនាប្រឆាំងការរើសអើងពូជសាសន៍នោះបានកំពុងផ្ទុះឡើងនៅបណ្តាប្រទេសជាច្រើន មិនថាតែនៅអាមេរិកនោះទេ។
Trump បានថ្លែងកាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ Dailymail បានឲ្យដឹងថា «ខ្ញុំនឹងមិនមើលគ្រប់ការប្រកួតកីឡាជាតិទៀតទេ ក៏ព្រោះតែប្រធានបាល់ទាត់ជាតិ NFL បានកំពុងតែនាំមុខស្រាប់ក្នុងរឿងនេះ»។
ប្រធានាធិបតីដែលត្រៀមបោះឆ្នោតក្នុងអាណត្តិទី២ នាខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនោះក៏ធ្លាប់បានធ្វើការរិះគន់កីឡាករ-កីឡាការិនីដែលបានលុតជង្គង់ ពេលគោរពភ្លេងជាតិមុនការប្រកួតចាប់ផ្តើមនាពេលកន្លងមកផងដែរ ដោយបានគូសបញ្ជាក់ថា «វាពិតជាមិនគោរពប្រទេស និងឲ្យតម្លៃទង់ជាតិរបស់ពួកយើង»។
គួររំលឹកផងថា សហព័ន្ធកីឡាបាល់ទាត់អាមេរិក USSF បានសម្រេចទម្លាក់ចោលបម្រាមលុតជង្គង់ពេលគោរពភ្លេង ជាតិ (anthem) ដែលបានចាត់ទុកថា គោលការណ៍នេះខុស ហើយក៏ដើម្បីចូលរួមចលនាប្រឆាំងការរើសអើងពូជសាសន៍ ពណ៌សម្បុរថែមទៀតផង។
មួយវិញទៀត ច្បាប់ហាមប្រាមខាងលើនេះ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ នៅក្រោយ ១ឆ្នាំពេលកីឡាការិនីបាល់ទាត់អាមេរិក Megan Rapinoe បានធ្វើការលុតជង្គង់ពេលគោរពភ្លេងជាតិ ដើម្បីជាការចូលរួមប្រឆាំងជាមួយលោក Colin Kaepernick ដែលត្រូវបានរើសអើងពូជសាសន៍ នៅអំឡុងប្រកួតកីឡាជាតិនាពេលកន្លងមក ដោយសារតែរូបលោកមានសម្បុរខ្មៅ៕
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus