• ONE Championship រកបាន៧០លានដុល្លារ និងទំនងចាប់ផ្ដើមកម្មវិធីប្រកួតឆាប់ៗនេះ
    one champions 5 months ago 111 Views

    ONE Championship ដែលមានស្នាក់ការនៅសិង្ហបុរី និងជាស្ថាប័នផ្សព្វផ្សាយកីឡាធំបំផុតក្នុងប្រវត្តិសាស្ត្រទ្វីបអាស៊ី បានចេញសេចក្ដីប្រកាសនាថ្ងៃចន្ទនេះថារកបានថវិកាបាន ៧០ លានដុល្លារអាមេរិកមកពីអ្នកវិនិយោគថ្មី និង ចាស់ ទោះបីជាមានការកំហិតលើការរៀបចំកម្មវិធីប្រកួតដោយសារ Covid-19 ក្ដី។ ONE ដែលគាំទ្រដោយក្រុមហ៊ុន Sequoia Capital មិនបានលម្អិតអំពីឈ្មោះអ្នកវិនិយោគដែលរករកបាននោះទេ។

    ឥឡូវនេះ ONE មានទុនសរុបរហូតដល់ ៣៤៦ លានដុល្លារអាមេរិក បូកទាំងចំណូលមកពីការផ្សាយតាមអនឡាញ និង ការកាត់បន្ថយបុគ្គលិក ២០ភាគរយជុំវិញពិភពលោក។ លោក Hua Fung Teh ប្រធានរបស់ ONE Championship ប្រចាំប្រទេសចិន បានថ្លែងថា៖«នេះជាការកសាងទំនុកចិត្តមួយអំឡុងពេលមេរោគ Covid-19 រាតត្បាត និង វិបត្តិសេដ្ឋកិច្ចពិភពលោកដ៏អាក្រក់បំផុតក្នុងរយៈពេល ១០០ឆ្នាំ»។ ប្រភពមួយបានប្រាប់ DealStreetAsia ថា ONE Championship គ្រោងនឹងដំណើរការព្រឹត្តិការណ៍ប្រកួតរបស់ខ្លួននាពេលឆាប់ខាងមុខនេះនៅពេលរដ្ឋាភិបាល និង ការដឹកនាំកំហិតលើព្រំដែនត្រូវបានដកចេញវិញ។

    លោក Hua បានគូសបញ្ជាក់ទៀតថា៖ «ជាមួយនឹងសន្ទុះ៩ ចំណុច និងជាស្ថាប័នផ្សាយតាមអនឡាញ ONE Championship ទន្ទឹងរង់ចាំធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយជុំវិញពិភពលោកជាមួយជាមួយវីរបុរសរបស់ខ្លួន និងបទពិសោធន៍ថ្មីៗជាបន្តបន្ទាប់ទៀតនៅឆ្នាំខាងមុខ»

    ONE Championship មានតម្លៃសរុបជាង មួយពាន់លានដុល្លារអាមេរិក (១០០០ លានដុល្លារ) កាលពីឆ្នាំមុន ហើយក៏រកបានដើមទុនរហូតដល់ ១៦៦ ដុល្លារអាមេរិកកាលឆ្នាំ២០១៨ ដោយក្រុមហ៊ុន Sequoia Capital។

    លោក Chatri Sityodtong ជាប្រធាននិង នាយកប្រតិបត្តិរបស់ ONE Championship បានឲ្យដឹងកន្លងទៅថា ស្ថាប័នផ្សព្វផ្សាយកីឡាធំបំផុតក្នុងប្រវត្តិសាស្ត្រទ្វីបអាស៊ីបានកើនអ្នកទស្សនារហូតដល់ក្បែរ NFL និង នៅពីលើ UFC។

    នៅឆ្នាំ២០១៨ ONE បានចុះកុងត្រារយៈពេល ៣ឆ្នាំជាមួយក្រុមហ៊ុនផ្សព្វផ្សាយ Turner Sports ដើម្បីផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយទៅដល់ទ្វីបអាមេរិក។ Turner មានការផ្សាយតាម TNT និង B/R Live ជាដើម ហើយទទួលបានអ្នកទស្សនារហូតដល់ជាង ៩០ លាននាក់ឯណោះនៅអាមេរិកភាគខាងជើង។ គួររំលឹកថា ONE ONE Championship មានកីឡាករល្បីៗខ្លាំងៗជុំវិញពិភពលោករហូតដល់ជាង ៥០០ នាក់៕

    ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។

    អត្ថបទ៖ ស៊ីធី

  • Loading...
  • Recent Posts