• សហព័ន្ធទោចក្រយាន ប្រកាសរកអ្នកចូលរួមជិះកង់ ដើម្បីចងចាំថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍
    កីឡាផ្សេងៗ 1 month ago Cbs

    សហព័ន្ធខ្មែរកីឡាទោចក្រយាន បានប្រកាសរកអ្នកនិយមចូលចិត្តការជិះកង់កម្សាន្ត នៅទូទាំងប្រទេសកម្ពុជា ឲ្យចូលរួមនៅក្នុងកម្មវិធីជិះកង់ឆ្លងខេត្តរបស់ខ្លួន ដើម្បីអបអរសាទររំឭកខួបនៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដែលជារបបដ៏ខ្មៅងងឹត បានសម្លាប់ប្រជាជនកម្ពុជារាប់លាននាក់។

    តាមសេចក្តីប្រកាសរបស់សហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលមានការចុះហត្ថលេខាដោយលោក នូ ចំរើន ជាអគ្គលេខាធិការនោះ បានបញ្ជាក់ថា៖ “សហព័ន្ធខ្មែរកីឡាទោចក្រយាន សូមជូនដំណឹងដល់ក្លិប សមាគម និងសាធារណជន ដែលស្នេហាវិស័យកីឡាទោចក្រយានទាំងអស់ឲ្យបានជ្រាបថា សហព័ន្ធ បានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងរៀបចំកម្មវិធីជិះកង់ដើម្បី អបអរសាទររំឭកខួប លើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០”។

    យោងតាមសេចក្តីប្រកាសដដែលនោះ បានឲ្យដឹងទៀតថា កម្មវិធីជិះកង់កម្សាន្តនេះ គ្រោងនឹងចេញដំណើរ នៅមុខវិមាន ឈ្នះ ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញឆ្ពោះទៅកាន់ភូមិកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចំណែកការទទួលពាក្យចូលរួម បានចាប់ផ្តើមតាំងពីថ្ងៃទី៩ នឹងគ្រោងបញ្ចប់នៅថ្ងៃទី១៤ ខែមិថុនា នៅទីស្នាក់ការសហព័ន្ធផ្ទាល់ ស្ថិតនៅក្នុងអាគារ NOCC ជាន់ទី២។

    ការរៀបចំកម្មវិធីជិះកង់ដើម្បី “អបអរសាទររំឭកខួប លើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត” នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំរបស់សហព័ន្ធខ្មែរកីឡាទោចក្រយាន បានចូលទៅជួបពិភាក្សាការងារនេះ ជាមួយលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីពេលថ្មីៗនេះ។

    ជាមួយគ្នានេះ ដើម្បីសម្រាលបន្ទុកដល់អ្នកចូលរួមទាំងអស់ គឺគណៈកម្មការរៀបចំការប្រកួតរបស់សហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលរួមសហកាជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេសនោះ ជាអ្នកទទួលបន្ទុកលើការហូបចុក និងដឹកជញ្ជូនទោចក្រក្រយានទៅមក។ ចំណែកព័ត៌មានលម្អិតអាចទាក់ទងទៅកាន់លេខ ០១២ ៥៤៤ ៤២៧ និងលេខ ០៨៩ ៦៤៣ ២៦៤៕

  • Loading...
  • Recent Posts