• នាយកប្រតិបត្តិ ONE Championship គាំទ្រចលនា «Black Lives Matter»
    one champions 1 month ago happybird

    ប្រធាន និងជានាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានបង្ហាញអំពីការគាំទ្រចលនា «Black Lives Matter» ឬ ប្រែជាខេមរភាសាថា គាំទ្រចលនា «បញ្ហារស់នៅរបស់ជនជាតិស្បែកខ្មៅ» នៅលើ blog និង បណ្ដាញសង្គមផ្ទាល់ខ្លួនកាលថ្ងៃពុធ ទី ៣ មិថុនា កន្លងទៅ។

    យុទ្ធនាការនេះគឺដើម្បីបំបាត់ភាពរើសអើងជនជាតិអាមេរិកកាំងកាត់អាហ្វ្រិក ដែលចាប់ផ្ដើមកក្រើកពីឆ្នាំ២០១៣ មកម៉្លេះ។ ហើយវាបានចាប់ផ្ដើមផ្ទុះជាថ្មីទៀតនាពេលថ្មីៗនេះក្រោយពីការសម្លាប់ទៅលើ George Floyd ពីសំណាក់ប៉ូលិសស្បែកសនៅរដ្ឋ មីនីសូតានៃសហរដ្ឋអាមេរិក។ អ្នកតវ៉ាជាច្រើនបានផ្ទុះឡើង និងបន្តរីករាលដាលជុំវិញពិភពលោកអំពីការរើសអើងជាតិសាសន៍នេះ។

    ទន្ទឹមគ្នាដែរ នាពេលថ្មីៗនេះលើបណ្ដាញសង្គមសម្បូរ hashtags ដោយដាក់ពាក្យថា #BlackLivesMatter និង #BlackoutTuesday ជាដើមពីសំណាក់កីឡាករ ឬ អ្នកមានឈាមជ័រពីអាហ្វ្រិក។

    លោកនាយកប្រតិបត្តិខាងលើបានពិពណ៌នាថា៖ «ខ្ញុំមិនពាក់ព័ន្ធនឹងនយោបាយ និងមិនចាត់ទុកខ្លួនឯងជាអ្នកនយោបាយនោះទេ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា មនុស្សទាំងអស់ត្រូវមានភាពស្មើគ្នា។ ខ្ញុំក៏ជឿជាក់ឱកាសស្មើភាពសម្រាប់អ្នករាល់គ្នា។ វាមិនមែនជាពេលដែលត្រូវរើសអើងជាតិសាសន៍នោះឡើយ, មិនរើសអើងសាសនា, ភេទ, សញ្ជាតិ, ការអប់រំ, និងឋានៈនៅក្នុងសង្គម។ ខ្ញុំមិនបានគិតរឿងនេះពេលខ្ញុំជួបមនុស្ស។ ខ្ញុំមានមិត្តភ័ក្ដច្រើនក្នុងជីវិត ,មានសញ្ជាតិច្រើន, សាសន៍ផ្សេងគ្នា និង មានសណ្ឋានខុសៗគ្នា។ ខ្ញុំមានមិត្តល្អៗនិងជាសេដ្ឋីច្រើន ហើយអ្នករាល់គ្នាត្រូវស្មើភាពគ្នាក្នុងភ្នែករបស់ខ្ញុំ។ យើងម្នាក់ៗជាមនុស្សជាតិ។ យើងមានប្រវត្តិផ្សេងៗគ្នា វប្បធម៌ផ្សេង, សាសនាផ្សេងគ្នា, សាសន៍ផ្សេងគ្នា និងជំនឿផ្សេងគ្នាដែរ ប៉ុន្តែក្ដីសុបិន, ការសើចសប្បាយ, ក្ដីស្រលាញ់, និង ការយំសោកគឺដូចគ្នា។ សៀវភៅ ‘WE ARE ALL ONE’ របស់ Genki Sudo គឺបានបង្រៀនយើងជាយូរមកហើយ»

    នាយកប្រតិបត្តិ ONE Championship បានបន្តថា ៖ «ចលនា «Black Lives Matter» ខ្ញុំសូមអរគុណដល់មិត្តភ័ក្ដិអាហ្វ្រិក-អាមេរិកដែលបានបង្រៀនខ្ញុំអំពីប្រវត្តិសាស្ត្រ។ យើងជាមនុស្សជាតិ។ យើងត្រូវមានយុត្តិធម៌គ្រប់គ្នា។ រយៈពេល ២៤០ ឆ្នាំហើយដែលជនជាតិអាមេរិកកាត់អាហ្វ្រិកជាទាសករ។ ១០០ ឆ្នាំក្រោយមកជនជាតិអាមេរិកកាត់អាហ្វ្រិកត្រូវបានគេដាក់ឲ្យនៅដោយឡែក។ ប៉ុន្តែវាគ្រាន់តែអតីតកាលប៉ុណ្ណោះហើយប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ពួកគេមានសិទ្ធិស្មើគ្នា។ យ៉ាងណាការរើសអើងនៅតែមានជាបន្ត និងអយុត្តិធម៌បន្តកើតឡើង។ ជនជាតិអាមេរិក-កាត់អាហ្វ្រិកមិនទទួលភាពស្មើគ្នា, ត្រូវរំលោភបំពាន និង ដាក់ឲ្យនៅមួយចំហៀងដោយអាជ្ញាធរនិងសង្គម។ គេមិនមានជីវិតចាប់ផ្ដើមស្មើគ្នាដូចអ្នកដទៃ។ នេះជាពេលត្រូវតតាំងនឹងភាពអយុត្តិធម៌ និងភាពឈឺចាប់។ ខ្ញុំនៅខាងជនជាតិស្បែកខ្មៅ»

    លោកសង្កត់ធ្ងន់ថា៖ «ជាការពិតទៅខ្ញុំជំពាក់អាមេរិកច្រើន។ ប្រទេសនេះបានផ្ដល់ឱកាសឲ្យខ្ញុំរស់នៅក្នុងក្ដីសុបិន។ ខ្ញុំពិតជាតស៊ូណាស់តាំងពីរកលុយ ៤ ដុល្លារក្នុង១ថ្ងៃរហូតទទួលជីវិតក្នុងក្ដីសុបិនរបស់ខ្ញុំ។ ខ្ញុំអាចប្រាប់អ្នកអំពីបទពិសោធន៍ផ្ទាល់ខ្លួន ថាអាមេរិកជាប្រទេសដ៏អស្ចារ្យ។ ប្រទេសនេះកសាងបាននូវតម្លៃ និងគោលការណ៍ត្រឹមត្រូវ។ យ៉ាងណាក្ដីថ្ងៃនេះប្រែជាអួអាប់ ប៉ុន្តែអាមេរិកនឹងស្វែងរកវិធីដើម្បីរួបរួមជាថ្មី និង ព្យាបាលជំងឺរើសអើងជាតិសាសន៍»

    លោក Sityodtong ដែលបានរស់នៅ, សិក្សា និង ធ្វើការនៅសហរដ្ឋអាមេរិករយៈពេល ១៨ ឆ្នាំបានពិពណ៌នាអំពីការប៉ះពាល់អារម្មណ៍នាពេលបច្ចុប្បន្ន ចំពោះពលរដ្ឋអាមេរិកកាត់អាហ្វ្រិកនាពេលនេះ។ «នេះជាពេលដែលត្រូវក្រោកឈរប្រឆាំងនឹងភាពអយុត្តិធម៌។ វាត្រូវតែប្រឆាំងនឹងភាពឈឺចាប់។ វាត្រូវតែដល់ពេលប្រឆាំងនឹងភាពរើសអើងជាតិសាសន៍។ ខ្ញុំឈរខាងកូនកាត់អាមេរិកកាត់អាហ្វ្រិក។ ខ្ញុំនៅខាងមនុស្សស្បែកខ្មៅនាគ្រប់ទីកន្លែង។ ខ្ញុំឈរលើគោលការណ៍មនុស្សជាតិ»

    ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។

    អត្ថបទ៖ ស៊ីធី

  • Loading...
  • Recent Posts