• ម្ចាស់ខ្សែក្រវាត់ Abbasov សម្លឹងមើលឃើញ Nakashima និង Aung La N Sang ជាគូប្រជែង
    one champions 5 months ago 56 Views

    ម្ចាស់ខ្សែក្រវាត់ ONE Welterweight World Champion កីឡាករ Kiamrian Abbasov ឬ ឈ្មោះក្រៅ “Brazen” ខកខានឡើងសង្វៀនជាច្រើនខែមកហើយ ប៉ុន្តែរូបគេអន្ទះសាចង់ឡើងប្រកួតណាស់ និងប្រជែងជាមួយជើងខ្លាំងៗចំនួនពីររូប។

    កាលខែតុលា ឆ្នាំ២០១៩ អ្នកលេងគុនចម្រុះមកពីកៀរហ្សីស៊ីស្ថានដ៏មានបទពិសោធន៍បានគ្រប់គ្រងស្ថានការណ៍លើម្ចាស់ខ្សែក្រវាត់ Zebaztian “The Bandit” Kadestam ដើម្បីយកឈ្នះដោយពិន្ទុជាឯកច្ឆន្ទ និង គ្រងខ្សែក្រវាត់ ONE Welterweight World Championship។

    Welterweight បានបង្ហាញអារម្មណ៍ថា ៖«ការឈ្នះខ្សែក្រវាត់ ONE World Title គឺពិតជាមានន័យណាស់សម្រាប់ខ្ញុំនិងគ្រួសារ។ ខ្ញុំដឹងថាអ្នកគាំទ្ររបស់ខ្ញុំក៏រង់ចាំសម្រាប់ថ្ងៃនេះដែរ។ ខ្ញុំសូមអរគុណចំពោះការគាំទ្រ។ មិត្តរបស់ខ្ញុំនិងគ្រួសារបានរង់ចាំរហូតដល់មានថ្ងៃនេះហើយខ្ញុំរីករាយដែលមិនធ្វើឲ្យពួកគេអស់សង្ឃឹម»

    តាំងពីពេលនោះមករូបគេមិនបានឡើងសង្វៀនទៀតទេដោយសារតែមេរោគ COVID-19 ផ្ទុះឡើង ដែលប្រទេសជាច្រើននៅក្នុងលោកបានបិទ។ យ៉ាងណាក្ដី Abbasov បានថែរក្សាកម្លាំងដោយហ្វឹកហាត់នៅផ្ទះឯក្រុង Novorossiysk ប្រទេសរុស្សី។ រូបគេរំពឹងថាការប្រកួតនឹងត្រលប់មកវិញឆាប់ៗ។

    កីឡាករវ័យ២៦ឆ្នាំ បង្ហាញភាពស្រេកឃ្លានបែបនេះ៖ «ខ្ញុំពិតជាឡើងប្រកួតវិញមែន។ ខ្ញុំចង់ហ្វឹកហាត់ពេញម៉ោង និង ដើម្បីប្រកួត។ ខ្ញុំសម្រាកច្រើនខែណាស់មកហើយ»។ Abbasov ធ្វើបានល្អណាស់នាគ្រាកន្លងមកដោយមានកំណត់ត្រាឈ្នះ ២២ លើក និង ចាញ់៤ លើក ក្នុងអាជីពក្នុងនោះ ៦៤ភាគរយបញ្ចប់គូប្រកួតឲ្យចុះចាញ់។

    ប៉ុន្តែម្ចាស់ខ្សែក្រវាត់ដដែលរូបនេះមានអារម្មណ៍ថា ការប្រកួតបន្ទាប់គឺ អាចនឹងឡើងការពារខ្សែក្រវាត់របស់ខ្លួន។ «ខ្ញុំមានឆន្ទៈដើម្បីការពារខ្សែក្រវាត់ World Title របស់ខ្ញុំទោះប៉ះអ្នកណាក៏ដោយ។ ប៉ុន្តែ James Nakashima គួរតែអាចប៉ះខ្ញុំ ព្រោះគេមិនទាន់ចាញ់ និងជាកីឡាករកំពូលម្នាក់។ គេជាកីឡាករល្អបំផុតម្នាក់។ បើជួបគ្នាមែន គឺច្បាស់ជាអស្ចារ្យណាស់ហើយ»

    Nakashima ដែលជាម្ចាស់ជើងឯក NJCAA National Wrestling Champion គឺមិនដែលចាញ់សោះតាំងពីបង្ហាញខ្លួននៅសង្វៀន ONE កាលខែមករា ឆ្នាំ ២០១៥។ កីឡាករសញ្ជាតិអាមេរិកមានកំណត់ត្រាល្អឥតខ្ចោះដោយឈ្នះ១២ដងមិនដែលចាញ់។

    យ៉ាងណាក្ដី Nakashima មិនត្រឹមតែគូប្រជែង ប៉ុន្តែរូបគេនឹងធ្វើឲ្យការប្រកួតទល់ម្ចាស់ខ្សែក្រវាត់welterweight ពិតជាកក្រើកមិនខាន។ មួយវិញទៀត Abbasov ចង់ដំឡើងទៅប្រកួតជាមួយម្ចាស់ខ្សែក្រវាត់ពីរ Aung La “The Burmese Python” N Sang។

    Aung La N Sang

    កីឡាកររហស្សនាម “Brazen” ចង់កាន់ខ្សែក្រវាត់ពីរប្រភេទទម្ងន់ដូចវីរបុរសមីយ៉ាន់ម៉ាដែរ។ ប៉ុន្តែគេទាំងពីរមិនទាន់អាចជួបគ្នាឆាប់ៗនោះទេ ព្រោះ Aung La N Sang ត្រូវបានគេផ្គូផ្គងឲ្យជួបគូសត្រូវចាស់ Vitaly Bigdash ជាលើកទី៣ពេល ONE Championship បន្តដំណើរនៅឆ្នាំ២០២០ ហើយ Abbasov អាចនឹងជួបកីឡាករមិនដែលចាញ់ហូឡង់ Reinier “The Dutch Knight” De Ridder ជាមុនសិន។

    បែបណាក្ដី Abbasov នៅតែលើកទឹកចិត្តខ្លួនឯងបែបនេះ៖ «ខ្ញុំចង់ឡើងទៅវ៉ៃគីឡូ middleweight ដើម្បីដណ្ដើមជើងឯក។ រហូតដល់ពេលនេះមិនទាន់មានព័ត៌មានទេប៉ុន្តែខ្ញុំសង្ឃឹមថាការប្រកួតនឹងមកវិញឆាប់ៗ»

    មិនជាបញ្ហាទេថាតើ Abbasov ត្រលប់មកជួប Nakashima, Aung La N Sang ឬ នរណានោះទេ។ គេអាចប្រឈមមុខបានគ្រប់ពេល និងបន្តសកម្មភាពហ្វឹកហាត់ត្រៀមខ្លួនរួចរាល់ជានិច្ច។ Abbasov សង្កត់ធ្ងន់ទៀតថា៖ «ខ្ញុំមិនខ្វល់ថាអ្នកជាគូប្រជែងបន្ទាប់នោះឡើយ។ វាមិនសំខាន់សម្រាប់ខ្ញុំទេ។ ខ្ញុំគ្រាន់តែសង្ឃឹមថា ONE អាចរៀបចំថ្ងៃប្រកួតឲ្យខ្ញុំពេលកម្មវិធីប្រកួតចាប់ផ្ដើម។ នេះជាការងាររបស់ ONE។ តែការងាររបស់ខ្ញុំគឺយកឈ្នះរបាំងបរាជ័យ»

    ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។

    អត្ថបទ៖ ស៊ីធី

  • Loading...
  • Recent Posts