• Michael Jordon បរិច្ចាគថវិកា ១០០លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំង ការរើសអើសពូជសាសន៏
    ជីវិត&សង្គម 1 month ago happybird

    Michael Jordan អធិរាជបាល់បោះ NBA វ័យ៥៧ឆ្នាំរូបនេះបានប្រាប់ថារូបលោកនិងធ្វើការបរិច្ចាគនៅទឹកប្រាក់ ១០០ លានដុល្លារអាមេរិកដល់ក្រុមការងារប្រយុទ្ធប្រឆាំងការរើសអើងជាតិសាសន៍និងយុត្តិធម៌សង្គម។

    គំនិតផ្តួចផ្តើមរបស់Jordan បាន កើតឡើងបន្ទាប់ពីមានបាតុកម្មផ្ទុះឡើងនៅពាសពេញសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោកបន្ទាប់ពីមរណភាពរបស់ជនជាតិស្បែកខ្មៅ George Floyd ជាបុរសស្បែកខ្មៅគ្មានអាវុធនៅនិងដៃបានស្លាប់នៅថ្ងៃទី ២៥ ខែឧសភាបន្ទាប់ពីប៉ូលីសស្បែកសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទឃាតកម្មហើយបានលុតជង្គង់សង្កត់កបុរសរូបនោះ អស់រយៈពេលជាង ៨ នាទី។

    លោក Craig Williams ប្រធានគម្រោងការងារ Jordan Brand បាននិយាយថា:យើងកំពុងប្រកាសពីការប្តេជ្ញាចិត្តរួមគ្នាពីលោក Michael Jordan ដើម្បីបរិច្ចាគថវិកា ១០០ លានដុល្លារដំណើរការក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ និងនៅមានការងារជាច្រើនទៀតដែលយើងត្រូវធ្វើដើម្បីការពារសិទ្ធិដែលទទួលរងផលប៉ះពាល់សម្រាប់ជនជាតិស្បែកខ្មៅ៕

    អត្ថបទ៖ Polin
    ប្រភព៖ bbc

  • Loading...
  • Recent Posts