• ច្បាស់ការហើយ! លីគកំពូលកម្ពុជា នឹងបន្ដការប្រកួតឡើងវិញ ដើមខែក្រោយ តែផ្លាស់ប្ដូរលក្ខខណ្ឌមួយចំនួន
    បាល់ទាត់ក្នុងស្រុក 1 month ago happybird

    (ភ្នំពេញ)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសកាលបរិច្ឆេទ អំពីការដំណើរការប្រកួតឡើងវិញនៃបាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២០ ដែលនឹងបន្ដការប្រកួតសប្ដាហ៍ទី៦ នៅថ្ងៃទី៤-៥ ខែកក្កដាខាងមុខ ប៉ុន្ដែមានការផ្លាស់ប្ដូរលក្ខខណ្ឌមួយចំនួន សម្រាប់ការប្រកួតជើងទី២។

    CNCC បានបញ្ជាក់ថា សម្រាប់ជើងទី១ នៃលីគកំពូលកម្ពុជា នឹងបន្ដការប្រកួតដោយប្រើរូបមន្ដធម្មតា ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី១ នៅថ្ងៃទី១២-១៣ ខែកញ្ញា រីឯជើងទី២ នឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។

    ប៉ុន្ដែអ្វីដែលបានកែប្រែ គឺក្លិបទាំង១៣ បានព្រមព្រៀងគ្នា ដោយចាប់ពីជើងទី២ ទៅ ក្រុមកំពូលតារាងទាំង៦ នឹងត្រូវប្រកួតប្រជែងគ្នាដណ្ដើមចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។ ចំណែកក្រុមឈរលេខ៧ ដល់លេខ១៣ នឹងបន្ដការប្រកួតគ្នាជាធម្មតា៕

  • Loading...
  • Recent Posts