• Bruno Fernandes បង្ហើបប្រាប់អារម្មណ៏ពិត ក្រោយលឺថាក្លឹប Man.Utd ចង់បាន
    បាល់ទាត់អន្តរជាតិ 1 month ago happybird

    Bruno Fernandes របស់ក្រុមបិសាចក្រហម Man. United បានបង្ហើបប្រាប់ថាខ្លួនរំភើបរហូតដល់ស្រក់ទឹកភ្នែក បន្ទាប់ពីទទួលដំណឹងថាក្លឹបចង់ចុះហត្លលេខានំាយករូបគេមកកាន់ទឹកដី Old Trafford ក្នុងខែមករាកន្លងទៅ។

    ទីបំផុតខ្សែបម្រើស្លាបក្រុមជម្រើសជាតិព័រទុយហ្កាល់រូបនេះ បានសម្រេចក្តីបំណងក្នុងការផ្លាស់មកលេងនៅក្របខណ្ឌ Premier League នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករបន្ទាប់ពី Man. United បានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងតម្លៃខ្លួន ៤៨ លានផោនជាមួយ Sporting Lisbon ។

    រំលឹកឡើងវិញថា Fernandes បានបង្ហាញទម្រង់លេងដោយបំបែកកំណត់ត្រានៅលីគកំពូល La LLiga សម្រាប់ រដូវកាល២០១៨/២០១៩ ប៉ុន្តែពេលនោះ Man.United និង Tottenham បានបដិសេ លើកិច្ច ព្រ ព្រៀង ក្នុងតម្លៃផ្ទេរ ៧៥ លានផោនរបស់ Sporting ខណៈកីឡាករវ័យ ២៥ ឆ្នាំរូបនេះបានសម្តែងក្តីខកចិត្តជាខ្លាំងនៅ ពេលនោះ។

    Fernandes ក៏បានបង្ហាញពីការក្តីប្រាថ្នា ចង់លេងចាប់ដៃគូជាមួយខ្សែបម្រើ Paul Pogba នៅតំបន់បម្រើកណ្តាលផងដែរ បើទោះបីជាផ្លាស់មក កាន់ក្លឹបរយៈពេល៥ខែមកនេះ រូបគេមិនបានលេងចាប់ដៃគូជាមួយកីឡាករអន្តរជាតិបារាំងរូបនេះនៅឡើយទេ ដោយសារតែរូបគេមានបញ្ហារបួស និងទើបតែបានចូលមកហ្វឹកហាត់ជាមួយក្រុមប៉ុណ្ណោះ៕

    អត្ថបទ៖ Polin
    ប្រភព៖ metro

  • Loading...
  • Recent Posts