• Karim Benzema បង្ហាញអារម្មណ៏ពិត ក្រោយខកខានប៉ះបាល់ ជាមួយមិត្តរួមក្រុម ២ខែនេះ
    បាល់ទាត់អន្តរជាតិ 1 month ago happybird

    Karim Benzema បានប្រាប់គេហទំព័រផ្លូវការរបស់ក្លឹបថាខ្លួនពិតជាពិបាកបំផុតដែលមិនបាន លេងបាល់ និងចង់វិលត្រលប់ទៅកាន់ការប្រកួតវិញជាមួយនិងជ័យជំនះអោយក្រុម។ កីឡាករជើងចាស់សញ្ជាតិបារាំងរូបនេះ ខកខានលេងបាល់ជាមួយមិត្តរួមក្រុមអស់រយៈពេល២ខែកន្លងមកនេះ ខណៈក្រុមអធិរាជស Real Madrid កំពុងត្រៀមសម្រាប់ការវិលត្រឡប់មកវិញនៃលីកកំពូល La Ligaសប្តាហ៏ក្រោយ បន្ទាប់ពីត្រូវបានលើកពេលដោយសាមេរោគកូវីត-១៩។

    អតីតខ្សែប្រយុទ្ធ Lyon វ័យ៣២ឆ្នាំរូបនេះបញ្ជាក់ប្រាប់ដូច្នេះថា៖ «ការប្រកួតលើកទី ១ ក្នុងទឹកដីពិតជាសំខាន់ណាស់ បើទោះបីជាវាមានភាពខុសប្លែកគ្នាក្នុងការលេងដោយគ្មានអ្នកគាំទ្រ ប៉ុន្តែខ្ញុំសង្ឃឹមថាពួកគេទាំងអស់កំពុងគាំទ្រយើងនៅមុខកញ្ចក់ទូរទស្សន៍ បន្ទាប់ពីពួកយើងបានហ្វឹកហាត់នៅផ្ទះរៀងខ្លួន»

    ក្រុមរបស់គ្រូបង្វឹកលោក Zinedine Zidane និងត្រូវបើកកីឡាដ្ឋាន Estadio Santiago Bernabeu ដើម្បីទទួលភ្ញៀវ Eibar នៅថ្ងៃអាទិត្យទី ១៤ ខែមិថុនាមួយថ្ងៃបន្ទាប់ពីក្រុមកំពូលតារាង Barcelona ដែលមានគម្លាតតែ២ពិន្ទុពីក្រុមប្រជែងពានត្រូវទៅសួរសុខទុក្ខក្រុម Mallorca ខណៈការប្រកួតនៅសល់១២លើកទៀត និងបញ្ចប់រដូវកាល ៕

    អត្ថបទ៖ Polin
    ប្រភព៖ sport.es

  • Loading...
  • Recent Posts