• Son Heung-min ថា៖ «ការបំពេញការតព្វកិច្ចយោធា ពិតជាស្វិតស្វាញណាស់»
    ជីវិត&សង្គម | បាល់ទាត់ក្នុងស្រុក 1 month ago happybird

    ខ្សែប្រយុទ្ធ Son Heung-min របស់ក្លិប Tottenham បានរៀបរាប់ថា ការបំពេញការតព្វកិច្ចយោធា ពិតជាតឹងរ៉ឹង និងបានបន្ថែមថា រូបគេជិតស្ថិតក្នុងភាពរឹងមាំដ៏កំពូលរបស់ខ្លួនហើយ សម្រាប់ការចាប់ផ្តើមការប្រកួតក្របខ័ណ្ឌ Premier League ឡើងវិញ។

    ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះ បានបំពេញការតព្វកិច្ចយោធារយៈពេល៣សប្តាហ៍ នៅកូរ៉េខាងត្បូង កាលពីខែមេសា ក្រោយពីបានជាសះស្បើយពីរបួស ពីការបាក់ឆ្អឹងដៃ។ Son បានប្រាប់គេហទំព័ររបស់ Spurs ថា៖ «វាបានក្លាយជារយៈពេល៣ខែដ៏មមាញឹក។ ខ្ញុំមិនដឹងរៀបរាប់ពីអារម្មណ៍របស់ខ្ញុំយ៉ាងម៉េចឡើយ ប៉ុន្តែ សម្រាប់ខ្ញុំ រយៈពេល៣សប្តាហ៍ ពិតជាយូរណាស់ តែផ្តល់បទពិសោធដ៏ល្អ»

    Son បានបំពេញការហ្វឹកហាត់របស់គេកាលពីខែមុន ស្របពេលដែលក្លិប Tottenham កំពុងតែរង់ចាំឲ្យក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ចាប់ផ្តើមឡើងវិញ ក្រោយពីការផ្អាកដោយសារតែវីរុសកូរ៉ូណា។

    ការសម្រាកក្នុងរយៈពេលដ៏យូរអង្វែងនេះ ក៏បានអនុញ្ញាតឲ្យកីឡាករវ័យ២៧ឆ្នាំរូបនេះ បំពេញការសម្រាកព្យាបាល់របួសដៃរបស់ខ្លួន ដែលរូបគេបានជួបប្រទះ ក្នុងពេលក្រុម Tottenham បានយកឈ្នះលើក្រុម Aston Villa កាលពីខែកុម្ភៈ។

    កីឡាកររូបនេះបានប្រាប់ទូរទស្សន៍ Spurs TV ថា៖ «វាជាបទពិសោធដ៏ល្អមួយ។ ខ្ញុំមិនអាចនិយាយពីអ្វីៗដែលខ្ញុំបានធ្វើឡើយ ប៉ុន្តែ ខ្ញុំពិតជាពេញចិត្តណាស់។ យើងទាំងអស់គ្នាពិតមានការសាមគ្គីភាពយ៉ាងល្អ»

    ប្រភពព័ត៌មាន៖ BBC

  • Loading...
  • Recent Posts