• Jack Grealish ថារៀនសូត្រតាមវីរបុរស Man.Utd រូបនេះ ដើម្បីបញ្ឈប់ការមាក់ងាយ ពីអ្នកគាំទ្រ
    ជីវិត&សង្គម | បាល់ទាត់ក្នុងស្រុក 6 months ago 84 Views

    ខ្សែបម្រើកណ្តាល Jack Grealish របស់ក្រុម Aston Villa បានបង្ហើបប្រាប់ដឹងថារូបគេបានបានរៀនសូត្រ និងដកស្រង់បទពិសោធន៏ ពីរៀមច្បងអតីតខ្សែប្រយុទ្ធបិសាចក្រហមកីឡាករ Cristiano Ronaldo ដើម្បីធ្វើជាឧទាហរណ៏ដោះស្រាយការប្រមាថមើលងាយ ពីសំណាក់អ្នកគាំទ្រក្រុមគូបដិបក្សដែលរូបគេធ្លាប់លេងប្រឈម ។

    កីឡាករដ៏មានទេពកោសល្យរូបនេះ បានឆ្លើយតបលើបញ្ហានេះថា៖ «នាពេលមួយដែល Ronaldo ធ្លាប់មកលេងនៅ ទឹកដី Villa Park មានអ្នកគាំទ្ររបស់ក្លឹបជាច្រើនបានបញ្ចេញអារម្មណ៏ស្អប់ខ្ពើម និងរើសអើង ប៉ុន្តែគាត់បានយកចំនុចអស់ទាំងនេះ ជម្រុញទឹកចិត្តនិងប្រែក្លាយជាការតស៊ូខិតខំបញ្ចេញសមត្ថភាព រហូតទទួលបានលទ្ធផលល្អប្រសើរនិងជាការឆ្លើយតបយ៉ាងល្អឥតខ្ចោះទៅអ្នកទាំងនោះ»

    ប្រធានក្រុម Aston Villa បានក្លាយជាគោលដៅផ្លាស់ទៅកាន់ទឹកដី Old Trafford បន្ទាប់ពីកីឡាករអន្តរជាតិអង់គ្លេសវ័យ២៤ឆ្នាំរូបនេះ រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៧ គ្រាប់និងផ្តល់បាល់ដល់មិត្តរួមក្រុមស៊ុតបញ្ចូលទី ៦ គ្រាប់ ស្របពេលអនាគតរបស់ខ្លួនជាមួយក្លឹបដែលរូបគេចូលហ្វឹកហាត់តាំងពីយុវជន កំពុងជួបភាពមិនច្បាស់លាស់ខណៈ Aston Villa ត្រូវតែយកឈ្នះ Sheffield United ពេលការប្រកួតPremier League បន្តចាប់ផ្តើមវិញនៅថ្ងៃទី១៧មិថុនា ២០២០ខាងមុខនេះ៕

    អត្ថបទ៖ Polin
    ប្រភព៖ metro

  • Loading...
  • Recent Posts