• អតីតមិត្តរួមក្រុម ថាកីឡាករឆ្នើម Barcelona រូបនេះ មានសមត្ថភាពដូច វីរបុរសប្រេស៊ីល Ronaldo
    បាល់ទាត់ក្នុងស្រុក 2 months ago 25 Views

    Lionel Messi គឺជាកីឡាករតែម្នាក់គត់ដែលមានសមត្ថភាពដូចទៅនិងអតីតខ្សែប្រយុទ្ធ Barcelona កីឡាករ Ronaldo Nazario De Lima ដោយយោងតាមការលើកឡើងរបស់អតីតខ្សែបម្រើប្រវត្តិសាស្រ្ត និង ជាអតីតមិត្តរួមក្រុមរបស់ក្លឹបលោក Oscar Garcia បានអះអាងយ៉ាងដូច្នេះ។

    លោក Garcia បានប្រាប់គេហទំព័រ Marca កំលុងពេលរួមក្រុមជាមួយម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោក(World Player of the Year) ចំនួន ៣ ដងថា ខ្លួនមិនដែលឃើញកីឡាករណាម្នាក់បង្ហាញទម្រង់លេងដូចជា Ronaldo នោះទេរហូតដល់ពេលមួយដែលមានវត្តមាន Messi ចូលមកដល់ និងបានសាងកេរ្ត៏ឈ្មោះដោយក្លាយជាម្ចាស់ពានរង្វាន់បាល់មាស ៦ សម័យ ព្រមទាំងបានចារឹកឈ្មោះ ក្នុងសៀវភៅប្រវត្តិសាស្រ្តនាកីឡាដ្ឋាន Camp Nouថែមទៀត។

    សមាជិកជ័យលាភី World Cup ២ សម័យកាល Ronaldo បច្ចុប្បន្នមានវ័យ៤៣ឆ្នាំ និងជាម្ចាស់ក្លឹប Valladolid នៅក្របខណ្ឌ La Liga រូបនេះធ្លាប់រកបាន គ្រាប់បាល់ស៊ុតបញ្ចូលទីសរុបរហូតដល់ទៅ ៤៧ គ្រាប់កំលុងពេលប្រកបអាជីព នៅកីឡាដ្ឋាន Camp Nou ចន្លោះឆ្នាំ ១៩៩៦-១៩៩៧ ខណៈដែលរូបគេបានបង្ហាញទម្រង់លេងទាក់ទាញ អាម្មណ៏ទស្សនិកជនទូទាំងពិភពលោកក្នុងនាមកីឡាករមកពីតំបន់អាមេរិកឡាទីននាពេលនោះ៕

    អត្ថបទ៖
    ប្រភព៖ goal

  • Loading...
  • Recent Posts