• Floyd Mayweather ចេញមុខធានារ៉ាប់រង រាល់ការចំណាយ បុណ្យសពលោក George Floyd
    ជីវិត&សង្គម | ប្រដាល់ក្នុងស្រុក 6 months ago 111 Views

    Floyd Mayweather នឹងរ៉ាប់រងរាល់កាករចំណាយទាំងអស់សម្រាប់ពិធីបុណ្យសពលោក George Floyd យោង តំណាងរបស់អ្នកប្រដាល់ដែលមានប្រវត្តិមិនដែលចាញ់ដ៏ល្បីល្បាញសញ្ជាតិអាមេរិករូបនេះបានបញ្ជាក់ថា។ មរណភាពរបស់បុរសសញ្ជាតិស្បែកខ្មៅ Floyd ត្រូវបានគេចាត់ទុកថាជាឃាតកម្មបន្ទាប់ពីមានការធ្វើកោសល្យ វិច្ច័យផ្លូវការនិងឯករាជ្យកាលពីថ្ងៃច័ន្ទ ខណៈដែលមន្រ្តីប៉ូលីសឈ្មោះ Derek Chauvin ត្រូវបានចោតប្រកាន់ថាមានចេតនាយកជង្គង់សង្កត់លើកញ្ចឹងកជនរងគ្រោះដែលជាអតីតសន្តិសុខចំនួន ៨ នាទី បន្ទាប់ពី ចោតប្រកាន់បានប្រើប្រាស់រូបិយប័ណ្ណប្រភទ២០ដុល្លាក្លែងក្លាយ ។

    មរណភាពរបស់ Floyd បានបង្កឱ្យមានការតវ៉ានិងរីករាលដាលស្ទើរទូទាំងសហរដ្ឋអាមេរិកដោយចោតប្រកាន់ថាជាសកម្មភាពរើសអើងពូជសាសន៏ពីសំណាក់ជនស៊ីវិលខណៈមានប្រជាពលរដ្ឋមួយចំនួនឆ្លៀតឪកាសបង្ហាញទីតាំងហាងទំនិញ និងលួចយកសម្ភារៈមួយចំនួនធំ។ជាការឆ្លើយតបវិញ ប្រធានាធិបតីដូណាល់ត្រាំ បានគំរាមអនុវត្តន៏ដោយប្រើវិធានការតឹងរឹង និង ពង្រាយកំលាំងយោធាតាមដងផ្លូវដើម្បីគ្រប់គ្រងស្ថានការណ៏ដែលកំពុងជ្រួលច្របល់នេះអោយត្រលប់មករកភាពប្រក្រតីឡើងវិញ។

    ពិធីបុណ្យសពរបស់បុរសអាយុ ៤៦ ឆ្នាំគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែមិថុនានៅឯទីក្រុងហ៊ូស្តុនរដ្ឋតិចសាស់ហើយការចំណាយផ្សេងទៀតនឹងត្រូវផ្តល់ជូនការបង់ថ្លៃសេវាផ្សេងៗចំនួន ៣ បន្ថែមទៀតនៅMinneapolisដល់ក្រុមគ្រួសារ ដែលជាកន្លែងលោកFloyd រស់នៅមុនពេលទទួលមរណភាព។ ។ លោក Leonard Ellerbe នាយកប្រតិបត្តិក្រុមហ៊ុន Mayweather Promotions បានប្រាប់ ESPN បន្ថែមថា: Mayweather ពិតជាចំណាយលុយសម្រាប់ពិធីបុណ្យសព។ក្នុងរយៈពេល ២ទសវត្សចុងក្រោយគាត់(Floyd) បានធ្វើរឿងសប្បុរសធម៌ទាំងនេះ ៕

    អត្ថបទ៖ Polin
    ប្រភព៖ metro

    Read more:

  • Loading...
  • Recent Posts