• Banner Banner Banner Banner Banner Banner
  • ប្រធានក្លឹប RB Leipzig ប្រាប់ពីតម្លៃខ្លួនខ្សែប្រយុទ្ធ Timo Werner បើចង់យក អាចពិចារណាបាន
    បាល់ទាត់ក្នុងស្រុក | ផ្ទេរកីឡាករ 1 year ago 150 Views

    លោក Oliver Mintzlaff នាយកប្រតិបត្តិក្លឹប RB Leipzig បានអះអាងថាមិនមានហេតុផលអ្វីផ្សេងដែលត្រូវបានបង្ខំចិត្តចែកផ្លូវជាមួយខ្សែប្រយុទ្ធឆ្នើម Timo Werner ទេ បន្ទាប់ពីកីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះ មានការចាប់អារម្មណ៍ និងតាមដាន ជាយូរមកហើយពីសំណាក់ក្រុមហង្សក្រហម Liverpool ក៏ដោយ។

    ទោះបីដឹងពីគោលបំណងចង់បានរបស់ក្លឹបកំពុងនាំមុខនៅកំពូលតារាង ក្របខ័ណ្ឌ Premier League ប៉ុន្តែក្រុម RB Leipzig បានប្រកាន់ ខ្ជប់នូវជំហរដោយមិនបញ្ចុះតម្លៃពីការស្នើសុំណាមួយសម្រាប់ Werner នោះទេ។

    ថ្លែងប្រាប់គេហទំព័រ Bild លោក Mintzlaff បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងនឹងមិនលក់កីឡាករដែលមានតម្លៃទាប ប្រសិនរូបគេនៅមានកិច្ចសន្យាច្រើនជាងមួយឆ្នាំនោះទេ។ យើងត្រូវចោតសួរវិញថា តើយើងអាចរកកីឡាឆ្នើមណាមកជំនួសរូបគេបានទេ ប្រសិនជាលក់គាត់ក្នុងតម្លៃតិចជាងទីផ្សាររបស់គាត់? ប៉ុន្តែខ្ញុំនិងពិចារណាម្តងទៀតពេលដែលមានសំណើរ មកដល់លើតុ»។

    Werner វ័យ២៤ឆ្នាំ បង្ហាញខ្លួនបាន២៧ប្រកួតហើយនៅរដូវកាលនេះដោយ ស៊ុតបញ្ចូលទីបាន២៤គ្រាប់ និង Assist ៤ដងនៅក្របខណ្ឌ Bundesliga មានតម្លៃខ្លួនទិញផ្តាច់កិច្ចសន្យាប្រមាណ ៥០ លានផោន៕

    អត្ថបទ៖ Polin
    ប្រភព៖ sportsmole

  • Loading...
  • Recent Posts