Kieran Trippier បានចាប់ផ្តើមរិះគន់វាយបកទៅអតីតក្លិបមានខ្នាយមាស Tottenham របស់ខ្លួន ដោយចោតប្រកាន់ថាក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៏ចក្រភពអង់គ្លេសមួយនេះ បានបង្ខំឲ្យខ្លួន ពន្យាពេលការវះកាត់របួសក្រលៀនដែលបានកើតមានឡើងកាលពីរដូវកាល២០១៨-២០១៩។
Trippierវ័យ២៩ឆ្នាំ សញ្ជាតិអង់គ្លេសរូបនេះបានចូលរួមជាមួយ Atletico Madrid កាលពីរដូវក្តៅមុនក្នុងតម្លៃ ២០ លានផោន (២៥ លានដុល្លារ) និងបានបង្ហាញខ្លួន ២៦ ប្រកួតសម្រាប់ក្រុមនៅលីកកំពូលង La Liga នារដូវកាលនេះ។កីឡាករដែលលេងនៅតំណែងខ្សែការពារស្តាំរូបនេះមានសុខភាពល្អអំឡុងពេលយុទ្ធនាការដំបូងជាមួយ Atletico ប៉ុន្តែខកខានការប្រកួតចំនួន ៧ ដងក្នុងខែមករានិងកុម្ភៈបន្ទាប់ពីទទួលការវះកាត់ក្រលៀន។
Trippier បានប្រាប់គេហទំព័រThe mirror បន្ថែមយ៉ាងដូច្នេះថា៖ «វាមិនមែនជាលេសទេពីព្រោះខ្ញុំមិនបានលាក់លៀមអំពីរឿងនេះ ប៉ុន្តែខ្ញុំបានតស៊ូអស់រយៈពេលជាច្រើនខែជាមួយនឹងបញ្ហារបយតសក្រលៀន និងឆ្អឹងអាងត្រគាកហើយទីបំផុតខ្ញុំបានធ្វើការវះកាត់ បន្ទាប់ពីសម្រាករដូវរងារនៅប្រទេសអេស្ប៉ាញកាលពីខែមករា។ ខ្ញុំគួរតែធ្វើការវះកាត់ កាលពីរដូវកាលមុននៅ Spurs ប៉ុន្តែមនុស្សមួយចំនួនមិនចង់អោយខ្ញុំធ្វើរឿងនេះទេ»៕
អត្ថបទ៖ Polin
ប្រភព៖ goal
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)