វីរបុរសតោខៀវ Chelsea លោក Gianfranco Zola បានប្រាប់ឈ្មោះកីឡាករក្នុងក្រុមសំខាន់ពីររូបគឺអតីតខ្សែបម្រើកណ្តាល Eden Hazard និងកីឡាករខ្សែបម្រើស្លាប Willian ធ្លាប់ប្រឈមផលលំបាកក្រោមការគ្រប់គ្រងនិង ហ្វឹកហាត់របស់អតីតអ្នកចាត់ការទូទៅ លោក Maurizio Sarri កាលពីរដូវកាលចាស់កន្លងទៅ។
Zola អតីតគ្រូបង្វឹក West Ham និង Watford បានបញ្ជាក់បន្ថែមថា៖ «ពួកគេ (Wilian និងHazard) ជាកីឡាករដែលមានទេពកោសល្យ និង ដឹងពីរបៀបលេងបាល់ដោយខ្លួនឯង ប៉ុន្តែពួកគេទទួលរងការហ្វឹកហាត់និងលំហាត់នៃការហ្វឹកហាត់ដែលខ្ញុំនិងគ្រូបង្វឹកបានផ្តល់អោយ ទោះបីជាវាពិបាកធ្វើប៉ុន្តែវាចាំបាច់សម្រាប់កីឡាករដទៃទៀត»។
អតីតខ្សែបម្រើសញ្ជាតិអ៊ីតាលី Zola ដែលធ្លាប់បំពេញតួនាទីជាជំនួយការរបស់គ្រូបង្វឹក លោកSarri ពេញមួយរដូវកាល២០១៨-២០១៩ និងបានជួយក្លឹបឈ្នះពាន Europa League និង បញ្ចប់រដូវកាលជាមួយចំណាត់ថ្នាក់ក្រុមកំពូលទាំងបួននៅក្នុងក្របខ័ណ្ឌ Premier League ខណៈដែលអតីតគ្រូបង្វឹកNapoli រូបនេះបានចាកចេញទៅដឹកនាំក្លឹប Juventus វិញនៅរដូវកាល២០១៩-២០២០ក្រោយចំណាយពេលនៅអង់គ្លេសត្រឹម១រដូវកាល៕
អត្ថបទ៖ Polin
ប្រភព៖ metro
Recent Posts
-
លោក Perez បដិសេធនឹងការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ
-
ប្រដាល់សកលកម្ពុជា រំពឹងថា ម្ចាស់ខ្សែក្រវាត់ពិភពលោក អេរិក នឹងអាចជួយបំបែកកំណត់ត្រា ការឈ្នះមេដាយមាស លើកដំបូង នៅស៊ីហ្គេម
-
ប្រធានក្លឹប Juventus និងអនុប្រធានក្លឹប Man Utd លាលែងពីតំណែងក្រោយព្រឹត្តការណ៍ Super League
-
Tottenham តែងតាំងអតីតខ្សែបម្រើដឹកនាំក្លឹបបណ្តោះអាសន្នដល់បញ្ចប់រដូវកាល
-
Schalke ត្រូវបានកាត់ចេញ ក្រោយចាញ់នៅលើទឹកដីក្រុម Bielefeld (មានវីដេអូ)