• ស្ងាត់ៗ កីឡាករវាយកូនបាល់ Federer រកចំណូលបានច្រេីនជាង​ Ronaldo និង​ Messi ក្នុងឆ្នាំ២០២០
    ជីវិត&សង្គម 6 months ago 76 Views

    (ហ្ស៊ូរិច)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៣០ ខែឧសភាបានឲ្យដឹងថា សម្រាប់ចំណាត់ថ្នាក់កីឡាករដែលរកបានប្រាក់ចំណូលខ្ពស់ជាងគេប្រចាំឆ្នាំ២០២០ ក្នុងនោះកីឡាករវាយកូនបាល់កម្រិតពិភពលោក Roger Federer ដែលអាចរកបានប្រមាណ ៨៦.២លានផោន​ ស្មេីនឹង១០៦.៣លានដុល្លារ​ ច្រើនជាងកីឡាករបាល់ទាត់ល្បីមាន Cristiano Ronaldo និង Lionel Messi ឈរនៅកំពូលតារាងទាំង៥ ប្រចាំឆ្នាំនៃទស្សនាវដ្តី Forbes របស់អាមេរិក។

    ក្នុងតារាងដែលបានបង្ហាញដោយទស្សនាវដ្តី Forbes បានឲ្យដឹងថា សម្រាប់ចំណាត់ថ្នាក់ទាំង៥ ដែលមានសុទ្ធតែកីឡាករលំដាប់កំពូលមាន Cristiano Ronaldo រកបានប្រមាណ ៨៥លានផោនចំណែកខ្សែប្រយុទ្ធឆ្នើមដែលប្រកបអាជីពតែមួយក្លិប Lionel Messi របស់​ FC Barcelona រកបាន ៨៤លានផោន និង Neymar រកបាន ៧៧.៥លានផោន ខណៈកីឡាករបាល់បោះសញ្ជាតិអាមេរិក LeBron James រកបាន ៧១.៥លានផោន។

    ក្នុងនោះប្រភពដដែលក៏បានបង្ហាញថា កីឡាករប្រដាល់​ Tyson Fury ក៏រកបាន ៤៦.២លានផោន​ និងកីឡាករប្រណាំងរថយន្ត Formula 1, Lewis Hamilton រកបាន ៤៣.៧លានផោនផងដែរ។

    និពន្ធនាយកជាន់ខ្ពស់របស់ Forbes បានលើកឡើងថា​ មកពីវិបត្តិ COVID-19 ទើបធ្វើឲ្យការកាត់បន្ថយប្រាក់ខែមួយចំនួនទៅលើ Ronaldo និង​ Messi នោះក៏បានធ្វើឲ្យកីឡាករវាយកូនបាល់ឡើងខ្ពស់បែបនេះ គ្រាដែលកីឡាការិនីវាយកូនបាល់វ័យ ២២ឆ្នាំ Osaka របស់ជប៉ុនក៏រករកបាន ៣០.៧លានផោនផងដែរ៕

  • Loading...
  • Recent Posts