• Gareth Bale ប្រាប់ចំនុចមួយ ដែលធ្វើអោយខ្លួនឈឺចាប់បំផុត ជាមួយ Real Madrid
    ជីវិត&សង្គម | បាល់ទាត់ក្នុងស្រុក 2 months ago happybird

    ខ្សែបម្រើ-ប្រយុទ្ធស្លាបរបស់ក្រុមអធិរាជស Real Madridកីឡាករ Gareth Bale បានសារភាពថាប្រិយមិត្តអ្នកគាំទ្ររបស់ខ្លួនបានបំផ្លាញទំនុកចិត្ត ធ្វើអោយរូបគេខកចិត្តជាខ្លាំង។អតីតកីឡាករក្រុមមាន់ខ្នាយមាស Tottenham Hotspur បានខិតខំកសាងសមត្ថភាព និង ជួយក្រុម ទទួលបានជោគជ័យជាច្រើនក្រោយផ្ទេរពីកីឡាដ្ឋាន White Hart Lane មកកាន់ទឹកដី Santiago Bernabeu ក្នុងឆ្នាំ ២០១៣ ។ ផ្ទុយទៅវិញកីឡាករអន្តរជាតិវេលមានទំនាក់ទំនងផ្សារភ្ជាប់ក្នុងផ្លាស់ចេញពីក្រុមអធិរាជសរយៈពេល២ឆ្នាំចុងក្រោយនេះ ។

    កីឡាករដែលមានល្បឿនលឿន និង ប្រើប្រាស់បច្ចេកទេសជើងឆ្វេងបានល្អបំផុតរូបនេះបានប្រាប់អោយ ដឹងយ៉ាងដូច្នេះថាៈខ្ញុំមានអ្នកគាំទ្រ ៨០,០០០ នាក់នៅឯកីឡដ្ឋាន ហើយពួកគេនិងរិះគន់ខ្ញុំ ប្រសិនមិនអាចបង្ហាញទម្រង់លេងសម្រាប់ក្រុមបានល្អ។ រាល់គ្នាគិថា មានអ្នកគាំទ្រច្រើននិងធ្វើអោយ មានអារម្មណ៏សប្បាយចិត្ត នៅលើទីលានប៉ុន្តែការពិតមិនដូច្នេះទេគឺផ្ទុយគ្នា ហើយអ្វីដែលទទួលបានគឺការស្តីបន្ទោស ។

    Bale បច្ចុប្បន្នមានវ័យ៣០ឆ្នាំរកបានគ្រាប់បាល់តែ ២ គ្រាប់និងAssist ២ លើកប៉ុណ្ណោះនៅរដូវកាល ២០១៩-២០២០ និងកំពុងក្លាយជាគោលដៅអាទិភាពសម្រាប់ក្លឹប Newcastle United ពេលម្ចាស់ក្លឹបថ្មីចូលមកដឹកនាំជាផ្លូវការណ៏៕

    អត្ថបទ៖ Polin
    ប្រភព៖ sportsmole
    Link:

  • Loading...
  • Recent Posts