• Van Persie ជ្រើសរើសតែម្នាក់គត់រវាង Sir Alex Ferguson និង Arsene Wenger
    ជីវិត&សង្គម | បាល់ទាត់ក្នុងស្រុក 2 months ago happybird

    អតីតខ្សែប្រយុទ្ធកាំភ្លើងធំ Arsenal និង បិសាចក្រហម Manchester United កីឡាករ Robin van Persie បានជ្រើសរើសនិងកោតសរសើរដល់ឈ្មោះអតីតអ្នកចាត់ការទូទៅ Sir Alex Ferguson ក្នុងនាមគ្រូបង្វឹកមានទេព្យកោសល្យល្អបំផុត បើទោះបីរូបគេធ្លាប់ឆ្លងកាត់ការបង្វឹកជាច្រើនឆ្នាំក្នុងរជ្ជកាលរបស់លោក Arsene Wenger រួមទាំងអតីតគ្រូបង្វឹក Louis van Gaal ផងដែរនោះ ។

    Van Persie បានចូលរួមជាមួយ Arsenal នៅវ័យ ២០ ឆ្នាំក្នុងកិច្ចព្រមព្រៀង ៣ លានផោនពីក្រុម Feyenoord ក្នុងឆ្នាំ ២០០៤ និងបានចំណាយពេល ៨ ឆ្នាំក្រោមការដឹកនាំរបស់លោក Wenger មុនពេលចាកចេញទៅ Manchester United ក្នុងឆ្នាំ ២០១២ ។

    ខ្សែប្រយុទ្ធសញ្ជាតិហូឡង់បានចំណាយពេលត្រឹមតែ ១ រដូវកាលក្រោមការដឹកនាំរបស់លោក Ferguson នៅ Old Trafford ប៉ុន្តែបានលេង តួនាទីដ៏សំខាន់ក្នុងការជួយឱ្យ United ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ក្នុងរដូវកាលចុងក្រោយរបស់គ្រូបង្វឹកសញ្ជាតិស្កុតឡេនដ៏រូបនេះ ។ Van Persie ក៏បន្តលេងក្រោមការដឹកនាំ របស់លោក Van Gaal ជាមួយក្រុមជម្រើសជាតិហូឡង់និង Man.Utd ក៏បង្ហើបប្រាប់ពីការគ្មានមេត្តាធម៌ក្នងនាមជាតិសាសន៏ហូឡង់តែមួយដែលអតីតគ្រូបង្វឹកវ័យ៦៨ឆ្នាំ រូបនេះសម្រេចលក់រូបគេចេញពីក្លឹបទៅលេងនៅលីកកំពូលទួគីនាពេលនោះផងដែរ៕

    អត្ថបទ៖ Polin
    ប្រភព៖ metro

  • Loading...
  • Recent Posts