អ្នកចាត់ការទូទៅក្រុមជម្រើសជាតិវេលលោក Ryan Giggs បានប្រកាសយ៉ាងបើកចំហរថាអតីតប្រធានក្រុមដែលធ្លាប់លេងតួនាទីជាខ្សែការពារកីឡាករ Javier Zanetti របស់ក្រុម Inter Milan គឺជាសមភាគីគូប្រកួតដ៏ស្វិតស្វាញបំផុតដែលរូបលោកមិនធ្លាប់បានជួបប្រទះក្នុងអាជីពបាល់ទាត់កំលុងពេល២៤ឆ្នាំជាមួយក្លឹប។
ក្នុងនាមជាកីឡាករសំខាន់របស់ក្រុមទាំងសងខាង ពួកគេទាំង២រូបGiggs ធ្លាប់ជួប Zanetti ៤ ដងប៉ុណ្ណោះក្នុងអាជីព ហើយអ្វីដែលជាការចងចាំមិនអាចបំភ្លេចបានគឺការប្រកួតវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ទ្វីបអឺរ៉ុប (UEFA Champion League)រវាងក្រុមទាំងពីរ Giggs ធ្លាប់រងរបួសបាក់ក្តោងច្រមុះក្រោយប៉ះទង្គិចគ្នាជាមួយអតីតកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ។
ថ្លែងប្រាប់ MUTV វីរបុរសក្រុមបិសាចក្រហមដែលមានជំនាញប្រើប្រាស់ជើងឆ្វេងរូបនេះបានបញ្ជាក់យ៉ាងច្បាស់ដូច្នេះថាៈប្រកបអាជីពបាល់ទាត់ជាង២ទសវត្សកន្លងមក កីឡាករដែលពិបាកក្នុងការលេងប្រឈមបំផុតនោះគឺ Javier Zanetti នេះ ឯង។គាត់មានការប្រើប្រាស់បច្ចេកទេសល្បឿនរត់បានលឿន និង មិនចេះហត់ជាមួយនិងការព្យាយាមរារាំងគូសត្រូវ ព្រមទាំងការគ្រប់គ្រង និងបញ្ចូនបាល់ ហើយលើសពីនេះ Zanetti ធ្លាប់លេងក្នុងតួនាទីជាខ្សែបម្រើ ដូច្នេះគាត់មានសមត្ថភាពពេញលក្ខណៈតែម្តង៕
អត្ថបទ៖ Polin
ប្រភព៖ goal
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស