• Banner Banner Banner Banner Banner Banner
  • Douglas Costa ពិចារណាចូលនិវត្តន៏ ក្រោយជួបប្រទះបញ្ហាមួយនេះ មិនបានធូរស្បើយសោះ
    ជីវិត&សង្គម | បាល់ទាត់ក្នុងស្រុក 2 years ago 539 Views

    ខ្សែបម្រើ-ការពារស្លាបឆ្វេងរបស់ក្លិប Juventus កីឡាករ Douglas Costa បានផ្តល់បទសម្ភាសន៏ថាខ្លួនកំពុងពិចារណាចូលនិវត្តន៍ដោយសារតែរងបញ្ហារបួសជាញឹកញាប់។ កីឡាករអន្តរជាតិប្រេស៊ីលរូបនេះ ខកខានបង្ហាញខ្លួនចូលរួមក្នុងការប្រកួតចំនួន១៧ដងសម្រាប់ក្រុមនាំមុខកំពូលតារាង Serie A រដូវកាលនេះ ដោយប្រឈមនឹងបញ្ហារបួសសរសៃពួរនិងកំភួនជើង ។

    ទោះបីជាកន្លងមកអតីតកីឡាករ Bayern Munich រូបនេះបំពេញតួនាទីនៅតំបន់ការពារបានល្អក៏ពិតមែន ប៉ុន្តែCosta បានសម្តែងអាម្មណ៏ខកចិត្តជាមួយបញ្ហារបួសខាងលើដែលបានញាំញីរូបគេមិនឈប់មិនឈរសោះ។

    ឈានចូលដល់វ័យ៣០ ឆ្នាំនៅខែកញ្ញាខាងមុខCosta ធ្លាប់បានឈ្នះពានលីកកំពូលអ៊ុយក្រែនជាមួយShakhtar Donetsk Bundesliga ជាមួយBayern Munich និង SerieA ជាមួយ Juventus។សម្រាប់៣ឆ្នាំចុងក្រោយរបស់ខ្លួន គឺCostaធ្លាប់បានបង្ហាញខ្លួនច្រើនបំផុត ៣០ ប្រកួតក្នុងអាជីពពេលលេងអោយJuventusក្នុងលក្ខណ្ឌខ្ចីជើង នារដូកាលដំបូង ២០១៧-២០១៨ មុនពេលផ្ទេរមកលេងជាអចិន្រ្តៃយ៏នៅទឹកដីទីក្រុងទូរីននារដូវកាលបន្ទាប់៕

    អត្ថបទ៖ Polin
    ប្រភព៖ goal

  • Loading...
  • Recent Posts