• Banner Banner Banner Banner Banner Banner
  • ខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic រងរបួសកំភួនជើង ពេលចាប់ផ្តើមហ្វឹកហាត់
    ជីវិត&សង្គម | បាល់ទាត់ក្នុងស្រុក 2 years ago 260 Views

    កីឡាករ Zlatan Ibrahimovic បានជួបប្រទះបញ្ហារបួសកំភួនជើង(ភ្នែកគោ)ក្នុងការហ្វឹកហាត់កាលពីថ្ងៃច័ន្ទដើមសប្តាហ៏ទី៤នៃខែឧសភា ២០២០នេះយោងតាមការអោយដឹងជាផ្លូវការណ៏របស់ក្លឹបAC Milan ។

    ប្រភពខាងលើបន្តថារបួសរបស់ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិស៊ុយអែតវ័យ ៣៩ ឆ្នាំរូបនេះអាចជាការគំរាមកំហែងដល់អាជីពចុងក្រោយរបស់លោក ប៉ុន្តែក្លឹបយក្សអ៊ីតាលី បានប្រាប់គេហទំព័រ BBC Sport ថាគាត់នឹងត្រូវឆ្លងកាត់ការធ្វើតេស្ត និង វាយតម្លៃពីស្ថានភាពរបួសដោយ ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តរបស់ក្លឹបនៅថ្ងៃអង្គារនេះ។

    Ibrahimovic អតីតខ្សែប្រយុទ្ធ Barcelona,Inter Milan, Man. Utd បានវិលត្រលប់មកកាន់អតីតក្លឹបចាស់ AC Milan ក្នុងកិច្ចសន្យារយៈពេល ៦ ខែកាលពីខែធ្នូដោយរកបាន ៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១០ ប្រកួត មុនពេលលីកកំពូលអីតាលីត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី៩ មិនា ២០២០ដោយសារការបង្ការការរីករាលដាលនៃមេរោគកូវីត-១៩ ។ក្របខ័ណ្ឌ Serie A ត្រូវបានព្យួរនៅថ្ងៃទី ៩ ខែមីនា ហើយនៅសល់ការប្រកួត១២ជុំទៀតនិងត្រូវបិទរដូវកាលហើយក្រុមកំពូលដែលនាំមុខតារាង គឺJuventus មានគម្លាតត្រឹមតែ១ពិន្ទុប៉ុណ្ណោះពីគូប្រជែងLazio។

    ទន្ទឹមនឹងនេះរដ្ឋាភិបាលអ៊ីតាលីនឹងធ្វើការសម្រេចចិត្តនៅថ្ងៃព្រហស្បតិ៍ដើម្បីកំនត់ពេលចាប់ផ្តើមការប្រកួតក្របខណ្ឌ Serie A ឡើងវិញ ស្របពេលកីឡាករនៅក្នុងក្រុមត្រូវបានអនុញ្ញាតឱ្យត្រលប់មកហ្វឹកហាត់ជាក្រុមចាប់ពីថ្ងៃទី ១៩ ឧសភា ខណៈនសហព័ន្ធបាល់ទាត់អ៊ីតាលី និង គ្រប់ភាគីពាក់ព័ន្ធបោះឆ្នោតកំនត់យកថ្ងៃ ១៣ ខែមិថុនាដើម្បីចាប់ផ្តើមប្រកួតឡើងវិញ និងបានកំណត់យកថ្ងៃទី២០សីហាជាថ្ងៃបញ្ចប់រដូវកាល។រីឯយុទ្ធនាការរដូវកាលថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែកញ្ញា២០២០៕

    អត្ថបទ៖ Polin
    ប្រភព៖ bbc

  • Loading...
  • Recent Posts