• Banner Banner Banner Banner Banner Banner
  • Werner រកបាន៣គ្រាប់ ខណៈ Leipzig លត់ Mainz ចាស់ដៃ
    បាល់ទាត់អន្តរជាតិ 1 year ago 151 Views

    ខ្សែប្រយុទ្ធ Timo Werner បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ខណៈដែលក្រុម RB Leipzig បានផ្តួលក្រុម Mainz ក្នុងលទ្ធផល ៥-០ កាលពីថ្ងៃអាទិត្យ ដើម្បីឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៣វិញនៅលើតារាងក្របខ័ណ្ឌ Bundesliga និងដើម្បីរក្សាក្តីសង្ឃឹមនៃការប្រជែងដណ្តើមពានរបស់ខ្លួន។

    ក្រុមរបស់លោក Julian Nagelsmann បានដេញតាមពីក្រោយក្រុម Bayern Munich ចំនួន៧ពិន្ទុ នៅមុនពេលក្រុមកំពុងតែនាំមុខលើកំពូលតារាងមួយនេះ ត្រូវប៉ះជាមួយនឹងក្រុមឈរលេខ២ Borussia Dortmund នៅថ្ងៃអង្គារ។

    Leipzig បានស្តារមុខមាត់របស់ខ្លួនពីការរបញ្ចប់ត្រឹមលទ្ធផលស្មើ ជាមួយនឹងក្រុម Freiburg កាលពីចុងសប្តាហ៍មុន ក្នុងការប្រកួតជាលើកទី១របស់ពួកគេ បើគិតចាប់តាំងពីផ្ទុះការរាតត្បាតរបស់វីរុសកូរ៉ូណា ខណៈដែល Werner បានរកគ្រាប់បាល់បញ្ចូលទី ដើម្បីដេញតាមពីក្រោយកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាង Robert Lewandowski របស់ Bayern ចំនួន៣គ្រាប់។

    ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះ ដែលត្រូវបានទាក់ទងផ្ទេរទៅកាន់ក្លិបធំៗជាច្រើននៅអឺរ៉ុបនោះ បានស៊ុតបាល់បញ្ចូលទី២៤គ្រាប់ហើយក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga នៅរដូវកាលនេះ ក្នុងនោះរាប់បញ្ចូលទាំងការរកបាន៣គ្រាប់ក្នុង១ប្រកួតចំនួន២លើកផងដែរ។

    Lewandowski បានរកគ្រាប់បាល់ទី២៧របស់គេ ក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga នៅរដូវកាលនេះ ក្នុងពេលក្រុម Bayern ទទួលជ័យជម្នះក្នុងលទ្ធផល ៥-២ លើក្រុម Eintracht Frankfurt កាលពីថ្ងៃសៅរ៍៕

    អត្ថបទ៖ Pheng
    ប្រភពព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts