Flavio Donizete អតីតខ្សែបម្រើ-ការពារក្លឹបSao Paulo បានបង្ហើបប្រាប់ពីរឿងពិតដែលខ្លួនបានលក់វត្តុមានតម្លៃបំផុតក្នុងអាជីពនោះគឺមេដៃពានរង្វាន់បាល់ទាត់ FIFA Club World Cup ដើម្បីយកប្រាក់ទិញថ្នាំញៀន ប្រភេទកូកាអ៊ីនដែលរូបគេមិនអាចផ្តាច់ពីការប្រើប្រាស់ដ៏ងប់ងល់ និង ជាសកម្មភាពចាប់ផ្តើមបំផ្លាញអាជីពរបស់ខ្លួនដោយមិនដឹងខ្លួននាពេលនោះផងដែរ។
Donizete បច្ចុប្បន្នមានវ័យ៣៦ឆ្នាំធ្លាប់បានលេងអោយក្រុម Sao Paulo នៅលីកកំពូលប្រេស៊ីលស្ទើរតែពេញមួយឆ្នាំ ២០០៥ និងជាពេល Sao Paulo បានលើកពានរង្វាន់ Paulista State Championship និង Copa Libertadores ។យ៉ាងណាមិញDonizete រងរបួសនិងមិនបានចូលលេងការប្រកួដ៏សំខាន់ពេលSao Paulo ទទួលជ័យជម្នះលើហង្សក្រហម Liverpool ដែលជាម្ចាស់ជើងឯកChampion League ក្នុងកម្មវិធី Club World Cup ។
Donizete បានប្រាប់គេហទំព័រ Globoesporte ប្រេស៊ីលថាៈ ខ្ញុំបានលក់វា(មេដៃ)ដើម្បីយកលុយទៅទិញថ្នាំ ញៀន។ខ្ញុំលក់វាបាន៧០០០Reais(រូបិយបណ្ណប្រេស៊ីល)ដែលមានតម្លៃស្មើនិង ២៨៧៥ផោន រឺស្មើនិង ៣៥០០ ដុល្លា)៕
អត្ថបទ៖ Polin
ប្រភព៖ goal
Recent Posts
-
ទីបំផុត Mbappe បដិសេធទៅ Real និងចុះកុងត្រាថ្មីជាមួយនឹងក្លិប PSG
-
លោក Pep ចាត់ទុកកីឡាករខ្លួជាវីរបុរស ក្រោយឈ្នះពាន Premier League (មានវីដេអូ)
-
Dortmund បញ្ចប់តំណែងគ្រូបង្វឹកក្រោយដឹកនាំបាន១រដូវកាល
-
កីឡាករឆ្នើម២រូបរបស់ Liverpool វិលត្រលប់មកហ្វឹកហាត់មុនជំនួប Wolverhampton
-
Aubameyang ប្រធានក្រុមជម្រើសជាតិហ្គាបុងសម្រេចចូលនិវត្តន៍ហើយ