• Banner Banner Banner Banner Banner Banner
  • Pochettino៖ «ខ្ញុំធ្លាប់ចង់បានតំណែងលោក Mourinho នៅ Real Madrid តែពេលនេះ មិនគួរអោយជឿ»
    ជីវិត&សង្គម | បាល់ទាត់ក្នុងស្រុក 2 years ago 273 Views

    Mauricio Pochettino អតីតអ្នកចាត់ការទូទៅក្រុម Tottenham បានផ្តល់បទសម្ភាសន៏បែបកំប្លែងថាលោកសប្បាយចិត្តដែលអតីតគូប្រជែងលោក Jose Mourinho ត្រូវបានតែងតាំងតួនាទីជំនួសរូបលោកអោយដឹកនាំក្រុម Spurs បន្ទាប់ពីគ្រូបង្វឹកអន្តរជាតិអាហ្សង់ទីនរូបនេះ ត្រូវបានក្លឹបបណ្តេញចេញកាលពីតំណែងកាលពីខែវិច្ឆិកាឆ្នាំមុន ក្រោយដឹកនាំក្រុមទទួលលទ្ធផលឈរត្រឹមលេខរៀងទី ១៤ នៅក្របខណ្ឌ Premier League នាពេលនោះ។

    បន្ទាប់ពីលោក Mourinho ចូលមកដឹកនាំក្រុមក៏បានជួយក្លឹបរហស្សនាមមាន់ខ្នាយមាស អោយឈានឡើងដល់ចំណាត់ថ្នាក់លេខ ៨ មុនពេលព្រឹត្តការណ៏ប្រកួតរដូវកាលនេះ ត្រូវបានលើកពេល ចាប់តាំងពីខែមិនាដោយសារការរីករាលដាលនៃមេរោគ កូវីត-១៩។

    អតីតគ្រូបង្វឹក Espanyol លោក Pochettino ដែលបានដឹកនាំក្រុម Tottenham ៥ឆ្នាំកន្លះ បានប្រាប់គេហទំព័រ Goal ថា៖ «កំលុងពេលពួកយើងនៅដឹកនាំក្លឹបក្របខណ្ឌ La Liga ខ្ញុំធ្លាប់គិតនិងនិយាយថាថ្ងៃណាមួយនិងផ្លាស់ទៅជំនួសតំណែងគាត់(Mourinho) នៅ Real Madrid នាពេលនោះ ក៏ប៉ុន្តែសូមក្រឡេកមើលពេលនេះវិញ ការពិតគាត់បានមកជំនួសកន្លែងរបស់ខ្ញុំនៅ Tottenham ។ ដូច្នេះវាពិតជាមិនគួរឱ្យជឿមែនទេ?»

    អត្ថបទដោយ៖ Polin
    ប្រភព៖ goal

  • Loading...
  • Recent Posts