• Banner Banner Banner Banner Banner Banner
  • Gonzalo Higuain ពិចារណាចូលនិវត្តន៏ ជាមួយអតីតក្លឹបយុវជន នៅប្រទេសកំណើត
    ជីវិត&សង្គម | បាល់ទាត់ក្នុងស្រុក 2 years ago 625 Views

    ខ្សែប្រយុទ្ធជើងចាស់ Gonzalo Higuain នៅរង់ចាំពេលវេលាដោយមិនទាន់ប្រាកដចិត្តថានឹងចាកចេញពី uventus ដើម្បីវិលត្រលប់ទៅកាន់អតីតក្លឹប River Plate វិញរឺយ៉ាងណានោះទេ បើទោះបីជាកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ ព្រលយពាក្យចង់ចូលនិវត្តន៍ជាមួយក្លឹបយុវជនថ្នាលដែលធ្លាប់បានបណ្តុះបណ្តាលខ្លួន ចន្លោះឆ្នាំ២០០៥-២០០៧ មុនពេល ផ្ទេរទៅកាន់ក្រុមអធិរាជស Real Madrid។

    Higuain អតីត ខ្សែប្រយុទ្ធ Napoli,AC.Milan និង Chelsea មានទំនាក់ទំនងក្នុងការផ្លាស់ចេញពីម្ចាស់ជើងឯក SerieA បន្ទាប់ពីរូបគេខកខាននិងយឺតយ៉ាវក្នុងការវិលត្រឡប់ពីមាតុភូមិកំណើតវិញ មកហ្វឹកហាត់ទាន់ពេលវេលាកំលុងពេលកីឡាករត្រូវបានអនុញ្ញាត វិលទៅស្រុកកំណើតកំលុងពេលមេរោគកូវីត-១៩ បានរាតត្បាតខ្លាំងនៅទ្វីបអឺរ៉ុប ។

    កីឡាករវ័យ ៣២ ឆ្នាំរូបនេះក៏ជាប្រធានបទនៃការចាប់អារម្មណ៍សំណាក់ក្លឹបនៅលីកកំពូលអាមេរិក MLS គឺក្រុម D.C. United ។ Higuain ក៏បានបង្ហាញខ្លួន៧៥ដង អោយក្រុមជម្រើសជាតិអាហ្សង់ទីនដោយស៊ុតបញ្ចូលទីបាន ៣៥ គ្រាប់និងបានខិតខំប្រឹងប្រែងជួយក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៤ និងជើងឯករង Copa America ឆ្នាំ ២០១៥ និង ២០១៦ ផងដែរ៕

    អត្ថបទ៖ Polin
    ប្រភព៖ goal
    Link:

  • Loading...
  • Recent Posts