• Michael Essien ប្រាប់ឈ្មោះកីឡាករសំខាន់ ដែលនាំអោយខ្លួនជ្រើសរើស Chelsea ហើយបដិសេធ Man.Utd
    បាល់ទាត់ក្នុងស្រុក 2 weeks ago happybird

    វីរបុរសក្រុមតោខៀវ Chelsea កីឡាករ Michael Essien បង្ហើបប្រាប់ពីមូលហេតុដែលបដិសេធក្លឹប Man.Utd ហើយផ្លាស់មកទឹកដី Stamford Bridge ដើម្បីចាប់ដៃគូជាមួយខ្សែប្រយុទ្ធ Didier Drogba កំលុងពេលលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Jose Mourinho ។

    អតីតខ្សែបម្រើអន្តរជាតិហ្គាណាបានប្រាប់ពីការចាប់អារម្មណ៏របស់លោក Sir Alex Ferguson ថាបានសម្លឹងមើលឃើញរូបគេជាបេក្ខភាពជំនួសអតីតខ្សែបម្រើ Roy Keane នាពេលនោះ តែមូលហេតុសំខាន់គឺ វីរបុសក្រុមជម្រើសជាតិកូឌីវ័រ Drogba ជាអ្នកបញ្ចុះបញ្ចូលខ្លួនអោយ ផ្លាស់មក Chelsea ខណៈខ្សែប្រយុទ្ធរូបនេះបាននិយាយថាខ្លួនបានជួបសន្ទនាទូរស័ព្ទជាមួយ Drogba មុនពេលទំនាក់ទំនងជាមួយលោក Mourinho ។

    ក្រុម Man.Utd បាននាំមុខក្នុងការដេញថ្លៃយក Essien ក្នុងឆ្នាំ២០០៥ ក៏ប៉ុន្តែទីបំផុត Chelsea បានសម្រេចការផ្ទេរយកខ្សែបម្រើដ៏មានឥទ្ធិពលរូបនេះក្នុងតម្លៃ២៦លានផោន ហើយ រយៈពេល៩រដូវកាលEssien បានជួយក្រុមឈ្នះពានធំចំនួន៩សម្រាប់ក្លឹបមានមូលដ្ឋាននៅខាងលិចទីក្រុងឡុងមួយនេះ៕

    អត្ថបទ៖ Polin
    ប្រភព៖ metro

  • Loading...
  • Recent Posts