• Roberto Martinez ជឿជាក់ថា Eden Hazard អាចឈ្នះពានបាល់មាស ជាមួយ Real Madrid
    បាល់ទាត់ 1 week ago happybird

    Roberto Martinez ជឿជាក់ថា Eden Hazard អាចឈ្នះពានបាល់មាស Ballon d’Or ជាមួយក្រុមអធិរាជស Real Madrid ។ អតីតខ្សែបម្រើនាំលេងរបស់ក្រុមតោខៀវChelsea រូបនេះបានតស៊ូបញ្ហារបួសនៅក្នុងយុទ្ធនាការដំបូងរបស់ខ្លួននៅឯ កីឡាដ្ឋាន Bernabeu ដោយបានបង្ហាញខ្លួន ១០ ប្រកួតនៅ La Liga សម្រាប់ក្រុមរបស់លោក Zinedine Zidane ក្រោយផ្ទេរមកទឹកដីអេស្បាញកាលពីដើមរដូវកាលនេះ។

    ទោះយ៉ាងណាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិបែលហ្សិក មានទំនុកចិត្តHazard និងបង្ហាញសមត្ថភាព ដើម្បីបន្សល់ទុកកេរ្តិ៍ដំណែលអោយក្រុមដែលមានមូលដ្ឋាននៅរដ្ឋធានីអេស្ប៉ាញ នាពេលអនាគតបានយ៉ាងពិតប្រាកដ។

    ថ្លែងប្រាប់ Cadena SER លោក Martinezដែលទើបតែបន្តកិច្ចសន្យា២ឆ្នាំដើម្បីដឹកនាំក្រុមចំណាត់ថ្នាក់លេខ៣ World Cup ២០១៨បានប្រាប់ថា៖ «ពេលខ្លះអាជីពជាមួយក្លឹបថ្មីចាប់ផ្តើមយ៉ាងលំបាកគឺត្រូវការពេលវេលាដើម្បីសម្របខ្លួន និង មានការតាំងចិតដើម្បីហ្វឹកហាត់ ព្រមទាំងទទួលយកបទពិសោធន៏ថ្មីៗ។ មិនមានកីឡាករណាដូចគាត់ទេគាត់អាចឈ្នះពានរង្វាន់ Ballon d’Or បាន»៕

    អត្ថបទ៖ Polin
    ប្រភព៖ sportsmole

  • Loading...
  • Recent Posts