• Fabio Capello ក្រើនរំលឹក Martinez ថានិងក្លាយជាកីឡាករបម្រុង បើផ្លាស់ទៅក្លឹបមួយនេះ
    បាល់ទាត់ក្នុងស្រុក 2 weeks ago happybird

    Fabio Capello បានកោតសរសើរពីសមត្ថភាពរបស់ខ្សែប្រយុទ្ធ Inter Milan កីឡាករ Lautaro Martinez ប៉ុន្តែអតីតគ្រូបង្វឹក Roma, Real Madrid,Juventus និងក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានក្រើន រំលឹកថា កីឡាក អន្តរជាតិអាហ្សង់ទីន រូបនេះគួរបន្តលេងអោយលីកកំពូល SerieA គួរផ្លាស់ទៅ អង្គុយជាកីឡាករបម្រុងនៅក្រុម Barcelona ។

    Martinez មានទំនាក់ទំនងក្នុងការផ្លាស់ទៅកាន់ក្លឹបយក្សBarcelona បន្ទាប់ពីរកបាន១៦ គ្រាប់ក្នុង ៣១ ប្រកួតសម្រាប់ Inter Milan នៅរដូវកាលនេះស្របពេលគ្រូបង្វឹកសញ្ជាតិអ៊ីតាលីយល់ថា Martinez និងប្រឈមការប្រជែងយកតំណែងជម្រើស១១នាក់ដំបូងជាមួយក្រុម Barcelonaជាមិនខាន ។

    លោកCapello បានប្រាប់គេហទំព័រ El Larguero ថា៖ «Lautaro ជាកីឡាករឆ្នើមម្នាក់ ។គាត់មានសមត្ថភាពគ្រប់យ៉ាងជាមួយល្បឿននិងជំនាញស៊ុតបាល់ចំទីដៅ ។ប៉ុន្តែការចាប់ផ្តើមអាជីពជាមួយBarcelona ជាមួយវត្តមានខ្សែប្រយុទ្ធជើងចាស់ Luis Suarez ពិតជាលំបាកនិងមានការប្រកួត ប្រជែងខ្លាំង»

    Martinez រកបានគ្រាប់បាល់ ២៥ គ្រាប់ក្នុង ៦៦ប្រកួត ក្រោយផ្ទេរពីក្លឹបRacing មកកាន់ទឹកដី San Siro នៅឆ្នាំ ២០១៨៕

    អត្ថបទ៖ Polin
    ប្រភព៖ goal

  • Loading...
  • Recent Posts