• Kante ត្រូវ Chelsea អនុញ្ញាតិអោយហ្វឹកហាត់នៅផ្ទះ ខណៈខ្សែការពារ Watford ឆ្លងមេរោគ កូវីត-១៩
    បាល់ទាត់ 1 week ago happybird

    Adrian Mariappa ខ្សែការពារក្លឹប Watford បានប្រាប់បណ្តាញសារពត៌មានថាខ្លួនគឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សសរុប ៣ នាក់ដែលបានធ្វើតេស្ត៍រកឃើញមេរោគកូវីត-១៩ បន្ទាប់ពីថ្ងៃអង្គារមានកីឡាករ ៦រូប ហើយ ដែលបានរកឃើញថាផ្ទុកមេរោគករលាកផ្លូវបង្ហើមក្នុងចំណោមក្លឹប៣ នៅក្របខណ្ឌ Premier League ។

    ក្នុងនោះគឺ មានបុគ្គលិកពីររូបរបស់ក្លឹប Watford និងជំនួយការគ្រូបង្វឹក Burnley ក៏បានធ្វើតេស្តវិរកឃើញថា មានផ្ទុកមេរោគកូវីត-១៩ ខណៈបុគ្គលិកពីររូបផ្សេងទៀតសម្រាប់ក្លឹបទី៣នៅមិនទាន់ ត្រូវបានគេបង្ហើបឱ្យដឹង។

    មួយវិញទៀតសម្រាប់ខ្សែបម្រើឆ្នើម N’Golo Kante របស់ក្រុមតោខៀវ Chelsea បានខកខានមក ធ្វើការហ្វឹកហាត់បន្ទាប់ពីមានការភ័យខ្លាច ពីការឆ្លងរាលដាលនៃមេរោគដែលមានប្រភពចេញពីប្រទេសចិន ស្របពេលគ្រូបង្វឹក Frank Lampard សម្រេចចិត្តយល់ព្រមអោយកីឡាករ អន្តរជាតិបារាំងរូបនេះហ្វឹកហាត់ នៅឯផ្ទះកាល ពីថ្ងៃពុធម្សិលមិញនេះ។ សមាជិកជ័យលាភី World Cup ២០១៨រូបនេះ បានវិលត្រឡប់មកហ្វឹក ហាត់ជាមួយក្រុមនៅដំណាក់កាលទី១ កាលពីថ្ងៃអង្គារក្រោយឆ្លងកាត់ពិនិត្យលទ្ធផលគ្មានមេរោគកូវីត-១៩ទេ៕

    អត្ថបទ៖ Polin
    ប្រភព៖ bbc

  • Loading...
  • Recent Posts