• Manuel Neuer បន្តកិច្ចសន្យាថ្មី ជាមួយក្រុមការពារតំណែងជើងឯក Bundesliga ដល់ឆ្នាំ ២០២៣
    បាល់ទាត់ | ផ្ទេរកីឡាករ 1 week ago happybird

    អ្នកចាំទី Manuel Neuer របស់ក្លិប Bayern Munich បានបន្តកុងត្រាជាមួយក្លឹបជើងឯក Bundelisga រហូតដល់ខែមិថុនាឆ្នាំ ២០២៣ ។Neuer បានឈ្នះជើងឯកអាឡឺម៉ង់ ៧ ដង, DFB Cups ៥ ដងនិង Champions League ១លើកក្រោយផ្ទេរពី Schalke ក្នុងឆ្នាំ ២០១១ ។

    ប្រធានក្រុមវ័យ ៣៤ ឆ្នាំរូបនេះធ្លាប់ចូលលេងអោយក្រុមជម្រើសជាតិបាន ៩២ ដងអោយអាឡឺម៉ង់ក៏ដូចជាកីឡាករដ៏សំខាន់សម្រាប់ក្រុមឥន្ទ្រីយ៏ដែកដែលនាំក្រុមទទួលបានជ័យជំនះនៅព្រឹត្តការណ៏បាល់ទាត់ពិភពលោកឆ្នាំ ២០១៤ នៅប្រទេសប្រេស៊ីល។

    នាយកប្រតិបត្តិក្លិប Bayern លោក Karl-Heinz Rummenigge បាននិយាយថា: ក្លឹបមានសេចក្តីរីករាយនិងពេញចិត្តជាខ្លាំងចំពោះការសម្រេចចិត្តរបស់អ្នកចាំទីរូបនេះ។

    Neuer នឹងត្រូវបន្តកិច្ចការងារជាមួយអ្នកចាំទី Alexander Nubel វ័យ ២៣ ឆ្នាំក្រោយពីអតីតកីឡាករជម្រើសជាតិអាឡឺម៉ង់វ័យក្រោម ២១ ឆ្នាំរូបនេះបានយល់ព្រមលើកិច្ចសន្យាផ្លាស់មកកាន់ទឹកដី Allianz Arena រយៈពេល ៥ ឆ្នាំជាមួយក្រុមការពារតំណែងជើងឯកក្របខ័ណ្ឌ Bundesliga ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួនពេលបញ្ចប់រដូវកាលនេះ៕

    អត្ថបទ៖ Polin
    ប្រភព៖ bbc

  • Loading...
  • Recent Posts