• Emre Can ទទូចអោយ Jadon Sancho បដិសេដផ្លាស់ទៅក្លឹបយក្សអង់គ្លេស មួយនេះ
    បាល់ទាត់ | ផ្ទេរកីឡាករ 1 week ago happybird

    មិត្តរួមក្រុមកីឡាករ Emre Can បានអះអាងថាមិនមានហេតុផលសមស្របអ្វីមួយនោះទេដែលនាំអោយ Jadon Sancho ចាកចេញពី Dortmund ទៅកាន់ក្រុមបិសាចក្រហម Manchester United នោះ។

    ខ្សែបម្រើ-ប្រយុទ្ធស្លាបក្រុមជម្រើសជាតិអង់គ្លេសបានបង្ហាញទម្រង់លេងកាន់តែលេចធ្លោនៅក្របខណ្ឌ Bundesliga រដូវកាលនេះខណៈ Man.Utd គឺជាក្លឹបដែលនាំមុខគេក្នុងការព្យាយាមចរចារចុះហត្ថលេខាអតីតយុវជនក្រុម Man.City ត្រលប់ទៅកាន់ទឹកដី Old Trafford កំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅពេលមុនរដូវកាល ២០២០-២០២១ចាប់ផ្តើម ។

    ទោះយ៉ាងណា Can អតីតខ្សែបម្រើ Liverpool និង Juventus បានចោទជាសំណួរថា ហេតុអ្វីបានជាកីឡាករវ័យ ២០ ឆ្នាំរូបនេះចង់ចាកចេញពីទីលានហ្វឹកហាត់ Westfalenstadion?

    ថ្លែងប្រាប់គេហទំព័រ Bild កីឡាករអន្តរជាតិអាឡឺម៉ង់ Can បានបញ្ជាក់ថា៖ «ខ្ញុំនៅតែមិនឃើញមានហេតុផល ណាមួយដែល Man. Utd ជាក្រុមអាទិភាពជាង Borussia Dortmund នោះទេ។ នោះក៏មិនមែនមកពីកីឡានិងដោយសារតែការអំពាវនាវនោះទេ។ Jadon មានសមត្ថភាព និងបច្ចេកទេសការប្រើនប្រាស់ល្បឿនលឿនណាស់។ ខ្ញុំយល់ថាគាត់សំខាន់ណាស់សំរាប់ក្រុម»។

    បច្ចុប្បន្ន Sancho នៅមានកិច្ចសន្យា២ ឆ្នាំទៀតប៉ុណ្ណោះជាមួយ Dortmund ខណៈក្រុមកំពុងឈរនៅចំណាត់ថ្នាក់លេខ២ លីកកំពូលអាឡឺម៉ង់រដូវកាលនេះ អាចនឹងចាប់ផ្តើមពិចារណាលើសំណើរចុះហត្ថលេខាខ្សែប្រយុទ្ធរូបនេះដោយជៀសមិនផុតនោះទេ៕

    អត្ថបទ៖ Polin
    ប្រភព៖ sportsmole

  • Loading...
  • Recent Posts