• Roberto Carlos បង្ហើបប្រាប់ថា ស្ទើរតែផ្លាស់ទៅក្លឹបយក្សអង់គ្លេសមួយនេះ កាលពី ២៣ឆ្នាំមុន
    ជីវិត&សង្គម | បាល់ទាត់ 2 weeks ago happybird

    វីរបុរសក្រុមជម្រើសជាតិប្រេស៊ីល Roberto Carlos បានបង្ហើបប្រាប់ថាស្ទើរតែផ្លាស់ទៅចូលរួមជាមួយក្រុមតោខៀវChelsea ២០០៧ដោយគ្មានតម្លៃខ្លួន(Free Transfer) ប៉ុន្តែការផ្ទេរបានបរាជ័យនៅនាទីចុងក្រោយមុនពេលទីផ្សារដោះដូរបានបិទ។ អតីតខ្សែការពារក្រុមអធិរាជស Real Madrid នៅពេលនោះបានចែកផ្លូវជាមួយក្លឹប បន្ទាប់ពីពានLa Liga ៤ដង និង Champion League ៣ដង រយៈពេល១១ឆ្នាំ នៅកីឡាដ្ឋាន Santiago Bernabeu ។

    Carlos ខ្សែការពារមានជំនាញជើងឆ្វេងបានប្រាប់គេហទំព័រ Goal បន្ទាប់ពីកម្មវិធី Challenge Heineken Legends ថា៖ «ពេលនោះខ្ញុំមានសំណើពីរគឺ Fenerbahce និង Chelsea ។ ហើយមុនពេលចុះហត្ថលេខាផ្លាស់ទៅលេងនៅក្លឹបតួគី Fenerbahce ១សប្តាហ៏ខ្ញុំបានទៅទីក្រុង Paris ដើម្បីជួបម្ចាស់ក្លឹបគឺមហាសេដ្ឋី Roman Abramovich និង ប្រធានផ្នែកទីផ្សារទិញដូរកីឡាករលោក Perter Kenyon។ ប៉ុន្តែបញ្ហាជាមួយមេធាវីបានធ្វើអោយដំណើរការបរាជ័យ»

    បច្ចុប្បន្នមានវ័យ៤៧ឆ្នាំ Carlos បានបង្ហើបប្រាប់ថារូបគេក៏ស្ទើរតែផ្លាស់ទៅលេងនៅអង់គ្លេសកាលពី២២ឆ្នាំមុន គឺកំលុងពេលលេង អោយ Palmeiras ខណៈក្លឹប Aston Villa បានទាក់ទងរូបគេ ប៉ុន្តែដំណើរការមិនអាចទៅមុខរួច ទើបខ្លួនសម្រេចចិត្តចូលរួមជាមួយ Inter Milan នៅពេលនោះតែម្តងទៅ៕

    អត្ថបទ៖ Polin
    ប្រភព៖ goal

  • Loading...
  • Recent Posts