• លោក Zidane បញ្ជាក់ថា Real Madrid ត្រៀមរួចរាល់ដើម្បីប្រកួត
    បាល់ទាត់ 1 week ago happybird

    លោក Zinedine Zidane បានសម្តែងនូវការកោតសរសើរលើភាពរឹងមាំទាំងផ្នែកកាយសម្បរទា និងស្មារតី ក្នុងពេលក្រុមកីឡាកររបស់លោកបានវិលត្រឡប់ពីការរិតត្បិតដោយសារតែវីរុសកូរ៉ូណា និងបានសន្យាថា ពួកគេនឹងប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីប្រជែងដណ្តើមពាន។

    ទាក់ទងនឹងផែនការហ្វឹកហាត់ជាលក្ខខណៈបុគ្គលិករបស់ពួកគេ លោក Zidane បានឲ្យដឹងថា៖ «កីឡាករបានធ្វើការងារយ៉ាងល្អ ពីផ្ទះ ហើយនោះគឺជាមូលហេតុដែលពួកគេបានវិលត្រឡប់មកវិញជាមួយនឹងទម្រង់ដ៏អស្ចារ្យ។ នេះពិតជារឿងសំខាន់ណាស់»

    លោកបានបន្ថែមទៀតថា៖ «សប្តាហ៍នេះ ពិតជាមានដំណើរការល្អ ពីព្រោះសូម្បីតែការហ្វឹកហាត់ជាក្រុមតូចៗ ក៏យើងអាចធ្វើបានល្អ ផងដែរ ពោលគឺហ្វឹកហាត់បានល្អជាងមុន ហើយសប្តាហ៍ក្រោយ នឹងកាន់តែល្អប្រសើរ»

    Real កំពុងតែដេញតាមពីក្រោយក្រុម Barcelona ចំនួន២ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញ ហើយក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប១២សម័យកាលមួយនេះ ក៏មានគ្រាប់បាល់ដេញតាមពីក្រោយក្រុម Manchester City ផងដែរ ក្រោយពីការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយរបស់ពួកគេ។

    លោក Zidane សញ្ជាតិបារាំង បានដឹកនាំឲ្យ Real Madrid ឈ្នះពាន Champions League ៣លើក ក្រោមការដឹកនាំកាលពីមុនរបស់លោក ក្នុងក្លិបនេះ ហើយលោកសង្ឃឹមថា នឹងឈ្នះពានក្នុងរដូវកាលលើកទី១របស់លោក ក្នុងនាមជាគ្រូបង្វឹក៕

    អត្ថបទដោយ៖ Pheng
    ប្រភពព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts