• លោក Klopp ថា គ្មានកីឡាករ Liverpool ត្រូវបានបង្ខំឲ្យហ្វឹកហាត់ឡើយ
    បាល់ទាត់ក្នុងស្រុក 2 weeks ago happybird

    លោក Juergen Klopp បាននិយាយកាលពីថ្ងៃពុធថា មិនមានកីឡាកររបស់ Liverpool រូបណា ត្រូវបានបង្ខំឲ្យហ្វឹកហាត់ឡើយ ប្រសិនបើរូបគេមានអារម្មណ៍មិនមានសុវត្ថិភាពក្នុងការធ្វើបែបនោះ ក្រោយពីក្រុមកំពុងតែនាំមុខលើតារាងនៃក្របខ័ណ្ឌ Premier League មួយនេះ បានចាប់ផ្តើមហ្វឹកហាត់ជាលើកដំបូងក្នុងរយៈពេលច្រើនជាង៩សប្តាហ៍។

    ក្របខ័ណ្ឌលីកនេះ ត្រូវបានផ្អាក ចាប់តាំងពីថ្ងៃទី១៣ ខែមីនា ដោយសារតែការរាតត្បាតជាសកលរបស់វីរុសកូវីដ-១៩ ប៉ុន្តែ ពេលនេះ ក្លិបនានា អាចហ្វឹកហាត់ជាក្រុមតូចៗបានហើយ។ លោក Klopp បានប្រាប់ទូរទស្សន៍ Sky Sports ក្រោយពីការហ្វឹកហាត់ជាលើកដំបូងជាមួយនឹងកីឡាករ១០នាក់ នៅលើទីលាន Melwood ថា លោកបានរំពឹងទុកថា រាល់កីឡាករទាំងអស់ នឹងបង្ហាញខ្លួន ប៉ុន្តែ ពួកគេមិនបានស្ថិតក្រោមគំនាបឡើយ។

    គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ ដែលបានបង្វឹកក្រុមកីឡាករច្រើនជាង២ក្រុម កាលពីថ្ងៃពុធនោះ បានឲ្យដឹងថា៖ «វាជាជម្រើសរបស់ពួកគ ហេតុនេះ ករណីនេះ មានភាពច្បាស់លាស់។ ខ្ញុំបាននិយាយមុនពេលហ្វឹកហាត់ថា អ្នកមកទី នេះដោយមានច្ឆន្ទៈដោយខ្លួនឯង។ ជាធម្មតា អ្នកចុះកិច្ចសន្យាមួយ ហើយបន្ទាប់មក អ្នកត្រូវតែអនុវត្ត នៅពេលដែលខ្ញុំប្រាប់អ្នក។ ក្នុងករណីនេះ ប្រសិនបើអ្នកមិនមានអារម្មណ៍សុវត្ថិភាព អ្នកមិនចាំបាច់មកទីនេះឡើយ»

    អត្ថបទ៖ Pheng
    ប្រភពព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts