• ព្រឹត្តិការណ៍ប្រកួតកង់ភ្នំ ប្រចាំឆ្នាំ២០២០ អាចលុបចោល បើស្ថានភាពជំងឺកូវីដ មិនធូរស្រាល
    កីឡាក្នុងស្រុក 2 weeks ago happybird

    ព្រឹត្តិការណ៍ប្រកួតកង់ភ្នំ ឬហៅថា Cambodia MTB Series ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនោះ អាចនឹងត្រូវលុបចោល សម្រាប់ការប្រកួតនៅរដូវកាលឆ្នាំ២០២០នេះ បើសិនជាស្ថានភាពជំងឺឆ្លងកូវីដ១៩ នៅតែមិនទាន់មានភាពធូរស្រាលទេនោះ ហើយបើទោះបីជា អាចរៀបចំឲ្យមានឡើង ក៏នឹងត្រូវកាត់ចោលចំនួនជុំ ឬដំណាក់កាលនៃការប្រកួតផងដែរ។

    ជុំវិញនឹងបញ្ហានេះ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បាននិយាយថា៖ «សហព័ន្ធ និងហាងលក់កង់ហោះ ដើម្បីរៀបចំការប្រកួតប្រណាំងកង់ភ្នំ ទៅតាមដំណាក់កាលនេះដែរ ក្នុងនោះយើងគ្រោងនឹងរៀបចំដំណាក់កាលទី១ នៅក្នុងខែមេសានេះ ប៉ុន្តែដោយសារស្ថានភាពជំងឺកូវីដ១៩ យើងក៏បានលុបចោល ហើយយើងក៏កំពុងតែពិចារណា ថាតើយើងត្រូវរៀបចំ ឬក៏អត់»

    អគ្គលេខាធិការ ដែលទើបឡើងជំនួសលោកឧកញ៉ា វង្ស ខាន់ពៅ រូបនេះ បានបន្តថា៖ «បើសិនជាស្ថានភាពកូវីដ១៩ ថមថយ យើងនឹងរៀបចំការប្រកួតនេះ ប៉ុន្តែយើងរៀបចំតែ៣ដំណាក់កាលទេ ដោយក្នុងនោះដំណាក់កាលទី១ យើងគ្រោងធ្វើខែសីហា ឬខែកញ្ញា នៅភ្នំជាល ក្នុងខេត្តកំពង់ស្ពឺ ដំណាក់កាលទី២ គ្រោងធ្វើនៅខែវិច្ឆិកា នៅខេត្តកែប និងដំណាក់កាលទី៣ចុងក្រោយ នឹងធ្វើនៅគិរីរម្យ ក្នុងខែធ្នូ»

    បើតាមការលើកឡើងរបស់លោក នូ ចំរើន នេះ បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកង់ភ្នំជ្រើសរើសជើងឯកប្រចាំឆ្នាំនេះ ត្រូវបានកាត់ចំនួនជុំនៃការប្រកួត ពី៥ជុំ មកដល់ត្រឹម៣ជុំ ហើយ២ជុំ ដែលបានកាត់ចោលនោះ គឺការប្រកួត ដែលធ្លាប់ធ្វើនៅព្រែកលៀប និងការប្រកួតធ្វើនៅភ្នំប្រសិទ្ធ។ ការកាត់ចោល២ដំណាក់កាលនេះ ត្រូវបានលោក នូ ចំរើន បញ្ជាក់ថា ដោយសារស្ថានភាពពេលវេលា ដែលកើតឡើង ដោយវិវត្តិជំងឺកូវីដ១៩៕

  • Loading...
  • Recent Posts