• ក្រសួង បន្តពន្យារពេលផ្អាកសកម្មភាពកីឡា ស្របពេលការលេងកីឡា បានកក្រើកវិញ
    កីឡាក្នុងស្រុក 1 week ago happybird

    មន្រ្តីជំនាញផ្នែកកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃចន្ទ បានធ្វើការប្រជុំជាមួយស្ថាប័ននៅក្រោមឱវាទរបស់ខ្លួន ដើម្បីបញ្ជាក់ពីការបន្តពន្យារពេល ឬផ្អាកនូវរាល់សកម្មភាពនានាក្នុងវិស័យកីឡា ហើយការបន្តពន្យារពេលនេះ វាបានផ្ទុយទៅនឹងស្ថានភាពជាក់ស្តែង របស់ប្រជាពលរដ្ឋកម្ពុជាមួយចំនួន នាពេលបច្ចុប្បន្ន ដែលបាននាំគ្នាជួបជុំលេងកីឡា និងហាត់ប្រាណ យ៉ាងគគ្រឹកគគ្រេង។

    លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបន្ទុកផ្នែកកីឡា កាលពីថ្ងៃចន្ទ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយថ្នាក់ដឹកនាំនាយកដ្ឋានទាំង៤ ស្ថិតក្រោមឱវាទរបស់អគ្គនាយកដ្ឋានកីឡា ហើយរបៀបវារៈ ដែលត្រូវបានលើកយកមកពិភាក្សាក្នុងអង្គប្រជុំនោះ គឺស្តីពីការបន្តពន្យារពេលការប្រមូលផ្តុំការហាត់ហ្វឹកហ្វឺនរបស់ក្រុមកីឡាជម្រើសជាតិ ព្រមទាំងការប្រកួតនានា ការបើកទីកន្លែងឯកជន សាធារណៈ និងហាត់ប្រាណជាដើម។

    ការបន្តពន្យារពេលនូវរាល់សកម្មភាពនានាក្នុងវិស័យកីឡា នៅក្នុងប្រទេសកម្ពុជានេះ គឺដើម្បីតាមដានស្ថាភាពនៃជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងក្នុងសហគមន៍ ជាពិសេសបង្ការរលកទី២ រហូតដល់មានលិខិតអនុញ្ញាតជាផ្លូវការ របស់រាជរដ្ឋាភិបាល ទើបអាចដំណើរការបានដូចធម្មតាឡើងវិញបាន។

    យ៉ាងណាក៏ដោយ បើទោះបីជា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបន្តពន្យារពេល ឬផ្អាកនូវរាល់សកម្មភាពនានាក្នុងវិស័យកីឡាបែបនេះក៏ពិតមែន ប៉ុន្តែស្ថានភាពលេងកីឡា នៅតាមទីលានសិប្បនិម្មិត នៅក្នុងរាជធានីភ្នំពេញ ជាច្រើនកន្លែង បានចាប់ផ្តើមលេងយ៉ាងគគ្រឹកគគ្រេង ជាលក្ខណៈក្រុម ចំណែកសកម្មភាពហាត់ប្រាណ នៅតាមទីសាធារណៈ ក៏បានកក្រើកវិញផងដែរ។

    ការចាប់ផ្តើមលេងកីឡា និងហាត់ប្រាណ ជាលក្ខណៈទ្រុងទ្រាយធំ បំពានទៅនឹងច្បាប់រឹតបណ្តឹងរបស់ក្រសួងអប់រំនេះ ក៏ព្រោះតែមនុស្សមួយចំនួនធំ យល់ថា អ្នកកើត និងឆ្លងជំងឺកូវីដទាំង១២២នាក់ នៅកម្ពុជា បានជាសះស្បើយអស់ហើយ ហេតុនេះពួកគាត់ គិតថា មិនអាចមានករណីឆ្លង កើតមានទៀតនោះទេ ចំណែកខាងក្រសួងអប់រំ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច ក៏មិនឃើញមានចុះទៅធ្វើការអន្តរាគមន៍ ឬឃាត់នូវរាល់សកម្មភាពលេងកីឡាទាំងនោះដែរ៕

  • Loading...
  • Recent Posts