• លោក Klopp គាំទ្រឲ្យ Liverpool សម្របខ្លួននឹងការលេង ដោយគ្មានអ្នកគាំទ្រនៅ Anfield
    បាល់ទាត់ក្នុងស្រុក 2 weeks ago happybird

    លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្លិប Liverpool ជឿជាក់ថា ក្រុមកំពុងតែនាំមុខដាច់របស់លោក នឹងអាចសម្របខ្លួន ដោយមិនចាំបាច់មានជំនួយពីក្រោយខ្នង ពីសំណាក់អ្នកគាំទ្ររបស់ពួកគេនៅកីឡដ្ឋាន Anfield ប្រសិនបើក្របខ័ណ្ឌ Premier League នៅរដូវកាលនេះចាប់ផ្តើមប្រកួតឡើងវិញ។

    កីឡាករទាំងអស់ក្នុងក្របខ័ណ្ឌកំពូល នឹងត្រូវវិលទៅហ្វឹកហាត់វិញនៅសប្តាហ៍នេះក្រោយពីកិច្ចប្រជុំមួយរបស់ក្របខ័ណ្ឌ Premier League កាលពីថ្ងៃចន្ទ បានអនុម័តឲ្យដំណើរការដំណាក់កាលទី១នៃវិធីសារក្នុងការវិលទៅប្រកួតវិញ។ ប្រសិនបើការប្រកួតផ្សេងៗពិតជាប្រព្រឹត្តទៅម្តងទៀតក្នុងរដូវកាលនេះមែន ពួកគេនឹងត្រូវលេងដោយគ្មានអ្នកគាំទ្រ និងអាចលេងនៅកីឡដ្ឋានអព្យាក្រឹត។

    Liverpool កំពុងតែនាំមុខ២៥ពិន្ទុដាច់នៅលើកំពូលតារាង នៅពេលដែលវីរុសកូរ៉ូណា បានធ្វើឲ្យរដូវកាលនេះ ត្រូវផ្អាក កាលពីខែមីនា។ បច្ចុប្បន្ន ពួកគេត្រូវការជ័យជម្នះត្រឹមតែ២លើកទៀតប៉ុណ្ណោះ ដើម្បីឈ្នះពានអង់គ្លេសជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ ហើយលោកគ្រូបង្វឹក Klopp សញ្ជាតិអាល្លឺម៉ង់ ជឿជាក់ថា កីឡាកររបស់លោកអាចបង្កើតជំនឿចិត្តដោយខ្លួនឯង ដោយមិនចាំបាច់មានអ្នកគាំទ្រ ក្រោយពីបានទស្សនាការប្រកួតក្របខ័ណ្ឌ Bundesliga កាលពីចុងសប្តាហ៍ថ្មីៗ ដោយគ្មានអ្នកគាំទ្រក្នុងការប្រកួតទាំងអស់៕

    អត្ថបទ៖ Pheng
    ប្រភពព័ត៌មាន៖ Channel News Asia

  • Loading...
  • Recent Posts