• Danny Rose៖ «ក្របខណ្ឌ Premier League ចាប់ផ្តើមវិញ គឺមិនខុសពីកីឡាករជាសត្វកណ្តុរ ក្នុងទីពិសោធន៏»
    បាល់ទាត់ 2 weeks ago happybird

    Danny Rose កីឡាករTottenhamនិងបច្ចុប្បន្នកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើងនៅក្រុមសារិកាព្រៃ Newcastle United បានធ្វើការរិះគន់ទ្វេដងចំពោះកាត្រៀមចាប់ផ្តើមបន្តការប្រកួតឡើងវិញសម្រាប់ ក្របខ័ណ្ឌ Premier League ដោយកីឡាករខ្សែការពារឆ្វេងរូបនេះអះអាងថាកីឡាករទាំងអស់មិនខុសពីសត្វកណ្តរដែលត្រូវបានគេយកមកធ្វើការពិសោធន៍ខណៈដែលមេរោគកូវីត-១៩ ដែលបានរីករាលដាលនៅទ្វីបអឺរ៉ុបនៅមិនទាន់ថមថយចុះនៅឡើយនោះ។

    ក្លឹបនៅលីកំពូលអង់គ្លេសបានអនុញ្ញាតិអោយកីឡាកររបស់ខ្លួនវិលត្រឡប់ទៅទីលានហ្វឹកហាត់វិញ បន្ទាប់ពីមានការផ្តល់ភ្លើងខៀវរបស់រដ្ឋាភិបាល និងដោយមានការឯកភាពគ្នាពីគណៈកម្មាការរៀបចំការប្រកួតសម្រាប់យុទ្ធនាការបន្តដែលនៅសល់និងចាប់ផ្តើមធ្វើការប្រកួតនៅខែមិថុនាខាងមុខនេះ។

    មានកីឡាករមួយចំនួនដូចជាខ្សែប្រយុទ្ធ Tammy Abraham របស់ក្រុមតោខៀវChelsea , ខ្សែប្រយុទ្ធ Troy Deeney របស់ក្រុមWatford និងDanny Rose សុទ្ធតែបង្ហាញការព្រួយបារម្ភសម្រាប់ការចាប់ផ្តើមប្រកួតឡើងវិញ។ មានសំណួរចោតសួរជាច្រើនទៀតត្រូវបានធ្វើឡើងទាក់ទងបញ្ហាខាងលើផងដែរ បន្ទាប់ពីក្របខ័ណ្ឌ Premier League បានបញ្ជាក់ថាមានករណីវិជ្ជមានចំនួន៦រូប ត្រូវបានរកឃើញក្នុងចំណោមកីឡាករ និងបុគ្គលិកចំនួន ៧៤៨ នាក់ដែលបានឆ្លងកាត់ការធ្វើតេស្ត៏សុខភាពនៅសប្តាហ៍នេះ៕

    អត្ថបទ៖ Polin
    ប្រភព៖ metro

  • Loading...
  • Recent Posts